កីឡា

ខ្សែប្រយុទ្ធ Luis Suarez ណែនាំឲ្យ Dembele ខំប្រឹងហ្វឹកហាត់ប្រសិនបើចង់ឲ្យអាជីពរបស់គេជោគជ័យនៅក្នុង Barcelona

BY
Khmernote Media
November 20, 2018

ខ្សែប្រយុទ្ធ Luis Suarez បានណែនាំឲ្យខ្សែប្រយុទ្ធ Ousmane Dembele ខិតខំហ្វឹកហាត់ឲ្យកាន់តែខ្លាំង ប្រសិនបើ Dembele ចង់ឲ្យអាជីពកីឡាករបាល់ទាត់របស់គាត់ជោគជ័យនៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona។

ខ្សែប្រយុទ្ធទាំង 2 របស់ក្លឹបអ្នកមានបុណ្យ Barcelona នេះ Suarez និង Dembele នឹងត្រូវជួបគ្នានៅក្នុងការប្រកួតមិត្តភាពរវាង បារាំង និង អ៊ុយរូហ្គាយ នៅក្នុងរាត្រីថ្ងៃអង្គារនេះដែលបារាំងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតមិត្តភាពនេះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតខ្សែប្រយុទ្ធ Luis Suarez បាននិយាយថា៖ ខ្សែប្រយុទ្ធ Ousmane Dembele មិនបានសម្រេបខ្លួនក្នុងការរស់នៅក្នុងប្រទេសអេស្ប៉ាញ ហើយ Suarez បានណែនាំឲ្យ Dembele ខិតខំហ្វឹកហាត់បន្ថែមប្រសិនបើរូបគេចង់ឲ្យអាជីពរបស់គេជោគជ័យនៅក្នុង Barcelona។

ខ្សែប្រយុទ្ធ Luis Suarez និយាយនៅក្នុងសន្និសីទកាសែតមុនការប្រកួតមិត្តភាពរវាងបារាំងនិងអ៊ុយរូហ្គាយថា៖ នៅ Barcelona គាត់មានទំនាក់ទំនងល្អជាមួយនឹងនឹងមិត្តរួមក្រុមពួកយើងឃើញគាត់សប្បាយចិត្តខ្លាំង។ ប៉ុន្ដែមានមិត្តរួមក្រុមមួយចំនួនបាននិយាយថា Dembele គួរតែផ្ដោតអារម្មណ៍បន្ថែមចំពោះការហ្វឹកហាត់ ជាពិសេសត្រូវតែម៉ត់ចត់ក្នុងការងារផងដែរ។ 

បុត្រ

ប្រភព៖ Goal

Share This Post: