ថៃ៖ កូនស្រីយំសុំជំនួយពីស្ថាប័នដែលពាក់ព័ន្ធ ក្រោយម្តាយត្រូវបានបោកអោយទៅធ្វើការនៅឌូបៃ
- BY
- autoadmin
- May 7, 2022
ថៃ៖ កាលពីថ្ងៃទី២៨ មេសា កន្លងមក យោងតាមប្រភពព័ត៌មានរបស់ Khaosod បានអោយដឹងថា នាង អាង៉ុន (សុំមិនបង្ហាញឈ្មោះពិត) វ័យ២២ឆ្នាំ ជាអ្នកខេត្ត ឧដនប្រទេសថៃ បានរៀបរាប់និងដាស់តឿនទាំងទឹកភ្នែកថា៖ « ម្តាយរបស់នាងមានឈ្មោះថា នាងផន (សុំមិនបង្ហាញឈ្មោះពិត) វ័យ៤២ឆ្នាំ ត្រូវបានឈ្មួញកណ្តាលដែលជាអ្នករាប់អានគ្នាជាមួយម្តាយ ជាអ្នកខេត្ត ប្រាក់ថុមថានី បានមកសួរនាំ ម្តាយរបស់នាងថាចង់ទៅធ្វើការនៅឌូបៃទេ? ដោយធ្វើជាអ្នកម៉ាស្សាបែបថៃបុរាណនៅឌូបៃ បានលុយច្រើនណាស់។ ហើយ ដោយសារតែម្តាយចង់រកលុយមកចិញ្ចឹមគ្រួសារក៏សម្រេចចិត្តទៅ ដោយខ្ចីលុយសាច់ញាតិសម្រាប់ធ្វើដំណើរជាង ១ពាន់ដុល្លារ»។

កូនស្រីបានរៀបរាប់បន្តទៀតថា « ក្រោយពីម្តាយធ្វើដំណើរទៅដល់ បានទាក់ទងមកកូនស្រីដោយប្រាប់អោយកូនស្រីរកផ្លូវជួយម្តាយផង ព្រោះការងារទីនេះមិនមែនជាការងារ ម៉ាស្សាបុរាណបែបថៃទេ វាជាការងារជួញដូរផ្លូវភេទ នៅទីក្រុង អាណាដាធូ ម្តាយចេញទៅណាមិនរួចទេ គេដកយកលិខិតឆ្លងដែនម្តាយ ហើយថែមទាំងត្រូវបានឃុំខ្លួនជាមួយស្ត្រីជនជាតិថៃ ដោយឈ្មួញកណ្តាលនោះបានទាមទារលុយចំនួន ១០៥,០០០បាត រឺជាង ៣ពាន់ដុល្លារ ដើម្បីនាំម្តាយត្រឡប់មកថៃវិញ»។ ក្រោយពីបានដំណឹងនេះ នាង អាង៉ុន បានសហការណ៍ជាមួយសមត្ថកិច្ចដែលពាក់ព័ន្ធបានចូលទៅដាក់ពាក់បណ្តឺងចំពោះក្រសួងពលករដើម្បីសុំការសង្គ្រោះដល់ម្តាយខ្លួនហើយ៕


អត្ថបទ៖ Bee
ប្រភព៖ khaosod
- Share This Post:






