អន្តរជាតិ

ចក្រភព​អង់គ្លេស​នឹង​បញ្ជូន​ទាហាន ​៨,០០០​នាក់ ​ទៅ​ធ្វើ​សមយុទ្ធ​នៅ​អឺរ៉ុប​ ក្នុងគោលបំណងរារាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​បន្ថែម​ទៀត

BY
autoadmin
April 30, 2022

មេដឹកនាំ​អង់គ្លេស​កំពុង​បញ្ជូន​ទាហាន​រាប់ពាន់នាក់ ​ក្នុង​ក្តី​សង្ឃឹម​រារាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​បន្ថែម​ទៀត។ ការ​ដាក់​ពង្រាយ​នេះ​នឹង​ក្លាយ​ជា​ការ​ដាក់ពង្រាយដ៏ធំ​បំផុត​មួយ ​ចាប់​តាំង​ពី​ជំនាន់សង្គ្រាម​ត្រជាក់​មក។ រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា ទាហានប្រហែល ៨,០០០ នាក់ នឹងចូលរួមសមយុទ្ធជាបន្តបន្ទាប់ជាមួយកងទ័ពមកពីណាតូ និងសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀត។ ពួកគេ​នឹង​ត្រូវ​បញ្ចូល​ទៅក្នុង​កងពលតូច​ហ្វាំងឡង់ រួម​ជាមួយ​នឹង​កងកម្លាំង​មកពី​ប្រទេស​ផ្សេងទៀត រួមទាំង​សហរដ្ឋអាមេរិក ឡាតវៀ និង​អេស្តូនី។

គោលដៅគឺដើម្បីពង្រឹងសន្តិសុខនៃរដ្ឋបាល់ទិក (Baltic) និងអឺរ៉ុបខាងជើង។ ចំណែកសមយុទ្ធមួយផ្សេងទៀតនៅខែក្រោយ នៅព្រំដែនអេស្តូនី-ឡាតវៀ នឹងរួមបញ្ចូលទាហាន ១៨,០០០ នាក់ របស់ណាតូ។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះនឹងបង្ហាញពី «សាមគ្គីភាព និងកម្លាំង» ហើយសុវត្ថិភាពនៅអឺរ៉ុបគឺជារឿងសំខាន់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: