ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Pacquiao នឹងជួបប្រកួតការពារខ្សែក្រវាត់ពិភពលោកជាមួយ Adrien Broner នៅឡាសវេហ្គាស

    BY autoadmin November 20, 2018
    Pacquiao នឹងជួបប្រកួតការពារខ្សែក្រវាត់ពិភពលោកជាមួយ  Adrien Broner នៅឡាសវេហ្គាស

    លោក Manny Pacquiao និង Adrien Broner នឹងធ្វើការប្រកួតគ្នាដណ្តើមខ្សែក្រវាត់ពិភពលោក WBA ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ទី១៩ ខែមករាឆ្នាំ ២០១៩ខាងមុខនេះ។​ ការប្រកួតនេះនឹងត្រូវប្រារព្ធធ្វើនៅ MGM Grand នៅទីក្រុង Las Vegas ប្រទេសអាមេរិក។ ដំបូងឡើយកីឡាករហ្វីលីពីនវ័យ៣៩ឆ្នាំ រូបនេះគឺត្រូវត្រឡប់មកប្រកួតជាមួយគូសត្រូវចាស់របស់គេដូចជា Floyd Mayweather ឬ Amir Khan តែគាត់បានប្រកាសថាចង់ប្រកួតជាមួយលោក Adrien Broner ជាង។

    ថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងញូវយ៉ក​ Manny Pacquiao បាននិយាយថា៖ «ខ្ញុំចង់ធ្វើឱ្យទស្សនិកជនមានភាពសប្បាយរីករាយ និងផ្តល់នូវការបង្ហាញដ៏ល្អមួយនៅថ្ងៃទី១៩ ខែមករា … ខ្ញុំចង់ប្រកួតជាមួយនឹងអ្នកប្រយុទ្ធដ៏អស្ចារ្យបំផុត និងជាគូប្រជែងដ៏អស្ចារ្យបំផុតគឺ Adrien Brone​r » ។ លោក Manny Pacquiao បានយកឈ្នះខ្សែក្រវាត់ខ្សែក្រវាត់ពិភពលោក WBA ដោយធ្វើការប្រកួតជាមួយ Lucas Mattysse តាំងពីឆ្នាំ២០០៩មកម៉្លេះ។ ចំណែកលោក Adrien Broner ក៏បានថ្លែងតបមកវិញដែរថា លោកពិតជាមានចិត្តសប្បាយរីករាយណាស់ ព្រោះមានអ្នកប្រដាល់ជាច្រើនចង់ចូលរួមដណ្តើមខ្សែក្រវាត់ខ្សែក្រវាត់ពិភពលោក WBA មួយនេះ តែឱកាសគឺបានមកលើគាត់តែម្នាក់។


    ប្រភព៖ theguardian

    Share This Post: