អន្តរជាតិ

សញ្ញាណដាស់តឿនពីជំងឺមហារីកមាត់ធ្មេញ ដែលអាចកើតឡើងបានគ្រប់ពេល និងចំណុចដែលគួរជៀសវាង

BY
autoadmin
May 18, 2022

យោងតាមប្រភពព័ត៌មាន Thairath បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Somsak Aunkhamsin អគ្គនាយកដ្ឋានវេជ្ជសាស្ត្រ បានថ្លែងថា «ជំងឺមហារីកមាត់ធ្មេញកើតឡើងពីការខុសប្រក្រតីនៃការវិវដ្តរបស់កោសិកានៅក្នុងមាត់ធ្មេញ»។ បើទោះបីជានៅមិនទាន់ដឹងច្បាស់នៃការខុសប្រក្រតីនេះក៏ដោយ ប៉ុន្តែក៏មានការរកឃើញថា «មានកត្តាខ្លះដែលបង្កើនជាហានិភ័យ» ចំពោះការកើតជាមហារីកមាត់ធ្មេញបានដូចជា ការជក់បារី ,ផឹកស្រា ,ការទទួលទានម្លូ  និងការឆ្លងមេរោគ Human papilloma virus (HPV) រឺការមានរបួសរុំារ៉ៃនៅក្នុងមាត់ រឺធ្មេញជាដើម។

ចំពោះអាការៈភាគច្រើននៃមហារីកមាត់ធ្មេញ មានច្រើនលក្ខណៈដូចជា មានច្រាំងសៗនៅបរិវេណអណ្តាត អញ្ចាញធ្មេញ និងក្រអូមមាត់ ជាដើម។ នៅពេលដែលមានអាការៈរុំារ៉ៃលើសពី១ខែ មានឈាមចេញពីមាត់ធ្មេញដោយមិនដឹងពីមូលហេតុ។ មួយវិញទៀត មហារីកអណ្តាត បំពង់ក រឺនៅក្នុងបរិវេណខ្លះទៀត បង្កអោយមានការឈឺចាប់នៅបរិវេណផ្នែកខាងក្នុងនៃត្រចៀកនៅពេលដែលយើងលេបអាហារ រឺលេបទឹកមាត់ ដោយសារអាចទាក់ទងនឹងសរសៃដែលធ្វើការរួមគ្នា ដូច្នេះហើយប្រសិនបើមានអាការៈខុសប្រក្រតីដូចទៅនឹងករណីខាងលើគួរតែប្រញាប់ទៅជួបពិគ្រោះជាមួយពេទ្យមុននឹងមហារីក និងកាន់តែរីករាលដាលបានផងដែរ៕

អត្ថបទ៖ Bee
ប្រភព៖ thairath

Share This Post: