អន្តរជាតិ

សូមប្រយ័ត្នអ្នកចូលចិត្តសាកថ្មទូរស័ព្ទបណ្តើរលេងបណ្តើរ ជៀសវាងកុំអោយជួបករណីដូចក្មេងស្រីម្នាក់នេះ

BY
autoadmin
May 3, 2022

ថៃ៖ តាមប្រភពព័ត៌មានរបស់ Thairath បានរាយការណ៍ថា កាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២២ អោយដឹងថា ឧត្តមសេនីយ៍ឯកលោក Chaikrit Taorat ស្ថានីយ៍ប៉ុស្តិ៍ខេត្ត Rayong បានទទួលបណ្តឹងករណី ឆក់ខ្សែភ្លើងបណ្តាលអោយស្លាប់បាត់បង់ជីវិត នៅក្នុងផ្ទះលេខ ២៤/២១ ផ្លូវលេខ៣ សង្កាត់ ណឺនប្រាក់ ខេត្ត រ៉ាក់យ៉ង។ សមត្ថកិច្ចជំនាញបានចុះទៅកាន់កន្លែងកើតហេតុប្រទះឃើញ «សាកសពក្មេងស្រីឈ្មោះ Patphimon Saengsukha អាយុ ១៤ឆ្នាំ រៀនថ្នាក់ទី៧ នៅសាលារៀននៅក្នុងខេត្ត បានគេងផ្កាប់មុខស្លាប់នៅលើកម្រាលក្រាលលើឥដ្ឋ ដោយដៃខាងឆ្វេងមានសភាពខ្លោចព្រមទាំងកាន់ទូរស័ព្ទដៃក្នុង ខណៈពេលដែលកំពុងសាកថ្មដោយព្រីភ្លើង»។ 

សមត្ថកិច្ចបានដកព្រីភ្លើងរួចសង្កេតឃើញថា ខ្សែសាកទូរស័ព្ទមានសភាពចាស់ពុកផុយដោយលៀនចេញខ្សែភ្លើងខាងក្នុងចេញមកច្បាស់តែម្តង។ ក្រោយការពិនិត្យរកស្លាកស្នាមលើរាងកាយ ពុំមានឃើញស្លាកស្នាមដែលបានវាយ រឺរងការធ្វើបាបឡើយ ឃើញតែដៃកាន់ទូរស័ព្ទខ្លោចទៅជាពណ៌ខ្មៅតែប៉ុណ្ណោះ។ សមត្ថកិច្ចជំនាញបានប៉ាន់ស្មានថា ក្មេងស្រីរងគ្រោះបានស្លាប់នៅពេលចន្លោះពី ៦ទៅ៨ម៉ោង មុននឹងយកសាកសពទៅពិនិត្យនិងកោសល្យវិច្ច័យបន្តទៀត ជាមួយនិងភាពសោកសៅកើតទុក្ខក្រៀមក្រំរបស់ក្រុមគ្រួសារឳពុកម្តាយយ៉ាងក្រៃលែង។

ខណៈពេលនេះដែរ ក្រុមគ្រូពេទ្យក៏ដូចជាសមត្ថកិច្ចជំនាញបានអំពាវនាវដល់បណ្តាអ្នកប្រើប្រាស់ទូរស័ព្ទដៃអោយមានការប្រុងប្រយ័ត្ន និងជៀសវាងការសាកថ្មបណ្តើរលេងហ្គេម រឺប្រើប្រាស់បណ្តើរ ជៀសវាងការបាត់បង់ជីវិតដូចករណីខាងលើ៕

អត្ថបទ៖ Bee
ប្រភព៖ thairath

Share This Post: