អន្តរជាតិ

សឹង្ហបុរី ប្រកាសរកឃើញមេរោគកូវីដអូមីក្រុងបំលែងថ្មីប្រភេទ BA.2.12.1 ចំនួន ២ករណីក្នុងសហគមន៍

BY
autoadmin
May 3, 2022

សឹង្ហបុរី៖ កាលពីថ្ងៃទី០១ ខែឧសភា តាមការចុះផ្សាយរបស់ Chanel news Asia បានរាយការណ៍ថា សឹង្ហបុរីបានអះអាងថា រកឃើញអ្នកជម្ងឺកូវីដ-១៩ ប្រភេទអូមីក្រុងបំលែងថ្មី BA.2.12.1 ក្នុងសហគមន៍ចំនួន ២ករណី។ អ្នកជម្ងឺទាំងពីរនាក់ត្រូវបានដាក់អោយព្យាបាលបំបែកចេញពីគ្នា។

ចំណែកក្រសួងសុខាភិបាលរបស់ប្រទេសសឹង្ហបុរីបានបញ្ជាក់ថា «មេរោគបំលែងថ្មីខាងលើអង្គការសុខភាពពិភពលោក ពុំទាន់បានចាត់ទុកវា​អោយស្ថិត​ក្នុង​បញ្ជី​ប្រភេទ​ដែល​គួរ​ឲ្យ​បារម្ភ​នៅ​ឡើយ​ទេរួម​ទាំង​គ្មាន​ភស្តុតាង​បញ្ជាក់​ថា​តើ​វា​នឹង​បង្ក​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជាង​ប្រភេទ​មុន​ឬ​អត់ »។

គួរឱ្យដឹងថា មេរោគកូវីដ-១៩ អូមីក្រុងប្រភេទ BA.2.12.1 គឺជាប្រភេទរងបន្ទាប់ពី ប្រភេទ BA.2 នៃកូវីដអូមីក្រូ ដែលកំពុងរីករាលដាលជុំវិញពិភពលោក។ BA.2 បាន​ក្លាយ​ជា​វ៉ារ្យ៉ង់​លេចធ្លោ​ជា​សាកល​នៅ​ពាក់​កណ្តាល​ខែ​មីនា ហើយវ៉ារ្យ៉ង់និងខ្សែរងរបស់វា BA.2.12.1 ត្រូវបានគេប៉ាន់ប្រមាណថា មានច្រើនជាង ៩០ភាគរយនៃមេរោគឆ្លងនៅក្នុងសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃទី១៦ ខែមេសា នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺសហរដ្ឋអាមេរិក (CDC)៕

អត្ថបទ៖ Bee
ប្រភព៖ channelnewsasia

Share This Post: