អង្គការសហប្រជាជាតិបាននិយាយថា យ៉ាងតិចណាស់មានជនស៊ីវិលចំនួន ៣,១៥៣ នាក់ បានបាត់បង់ជីវិតនៅក្នុងប្រទេសអ៊ុយក្រែន គិតមកទល់ពេលនេះ
- BY
- autoadmin
- May 3, 2022
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនិយាយថា គិតត្រឹមថ្ងៃអាទិត្យនេះ ជនស៊ីវិលយ៉ាងតិច ៣,១៥៣ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ទីភ្នាក់ងារនេះនិយាយថា ការស្លាប់ចំនួន ១,៦៣៨ ករណី គឺនៅក្នុងតំបន់ Donetsk និង Luhansk និង ១,៥១៥ ករណី នៅក្នុងតំបន់ដែលរួមមាន៖ ទីក្រុង Kyiv, Kharkiv, Chernihiv និង Kherson ។

ទីភ្នាក់ងារនេះក៏និយាយផងដែរថា ជនស៊ីវិលចំនួន ៣,៣១៦ នាក់ បានរងរបួស។ ទីភ្នាក់ងារនេះនិយាយថា ខ្លួនជឿថាចំនួនអ្នកស្លាប់ និងរបួសពិតប្រាកដគឺខ្ពស់ជាងនេះឆ្ងាយណាស់។ វាបានលើកឡើងពីការពន្យារពេលក្នុងការទទួលបានព័ត៌មាន និងការលំបាកក្នុងការបញ្ជាក់របាយការណ៍ពី Mariupol និងតំបន់ផ្សេងទៀត ដែលស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងដោយកងកម្លាំងរុស្ស៊ី៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






