ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្ដ្ររកឃើញវិធីសាស្ត្រកាត់បន្ថយកម្តៅផែនដីដោយបាញ់សារជាតិគីមីទៅក្នុងអាកាស

    BY autoadmin November 24, 2018
    អ្នកវិទ្យាសាស្ដ្ររកឃើញវិធីសាស្ត្រកាត់បន្ថយកម្តៅផែនដីដោយបាញ់សារជាតិគីមីទៅក្នុងអាកាស

    ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញវិធីបាញ់សារធាតុគីមីទៅក្នុងបរិយាកាស (stratospheric aerosol injection) ដើម្បីបញ្ឈប់ការឡើងកំដៅផែនដី។ ការបាញ់សារធាតុគីមីនេះគឺគេត្រូវការប្រើប្រាស់យន្តហោះដើម្បីបាញ់វាចូលទៅក្នុងស្រទាប់ខាងលើនៃបរិយាកាស ដើម្បីបង្កើតជារបាំងដើម្បីកាត់បន្ថយពន្លឺព្រះអាទិត្យ។ តែយ៉ាងណាមិញពួកគេមិនទាន់មានភស្តុតាងថានឹងធ្វើវាបានជោគជ័យនោះទេ តែពួកគេគឺមានជំនឿក្នុងការអះអាងនេះ។

    អ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យហាវ៉ាដបាននិយាយ៖ ថាការចំណាយជាមធ្យមប្រចាំឆ្នាំប្រហែលគឺ២.២៥ពាន់លានដុល្លារ រយៈពេល១៥ឆ្នាំ ហើយចាប់ពី១៥ឆ្នាំក្រោយនឹងមានការឡើងថ្លៃដល់ទៅ ៣.៥ពាន់លានដុល្លារ។ ក្នុងប្រតិបត្តិការនេះយន្តហោះពិសេសមួយអាចនឹងត្រូវបានបង្កើតឡើងដើម្បីហោះហើរនៅរយៈកម្ពស់ប្រហែល ២០គីឡូម៉ែត្រ និងផ្ទុកបាន ២៥តោន។ ពួកគេក៏បានបន្ថែមផងដែរថាបានត្រៀមខ្លួនរួចជាស្រេចក្នុងប្រតិបត្តការនេះ ហើយវានឹងអាចកាត់បន្ថយកម្តៅដែលកំពុងកើនឡើងសព្វថ្ងៃបានដល់ទៅពាក់កណ្តាល៕


    អត្ថបទ៖ លីដា
    ប្រភព៖ scmp

    Share This Post: