ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្អាតហើយពូកែទៀត! យុវតីវ័យក្មេង សម្រេចចោលការងារមកច្នៃ និងរៀបចំផ្ទះឡើងស្អាត ដាក់ជួលសម្រាប់ថតរូប រកចំណូលបានមិនក្រោមមុឺនដុល្លារ

    BY autoadmin May 18, 2022
    ស្អាតហើយពូកែទៀត! យុវតីវ័យក្មេង សម្រេចចោលការងារមកច្នៃ និងរៀបចំផ្ទះឡើងស្អាត ដាក់ជួលសម្រាប់ថតរូប  រកចំណូលបានមិនក្រោមមុឺនដុល្លារ

    ថៃ៖ អ្នកនាង Kwang-Kachamon Tawiphaktheerachot វ័យ២៧ឆ្នាំ បានលាឈប់ពីការងារក្រុមហ៊ុនមកទទួលជាការងារឯករាជ្យហើយថែមទាំងរៀបចំផ្ទះធ្វើជាស្ទូឌីយ៉ូសម្រាប់អោយក្រុមការងារថតរូបថែមទៀតផង។ ដំបូងឡើយអ្នកនាង Kwang ត្រឹមតែជាបុគ្គលិកក្រុមហ៊ុនសុីប្រាក់ខែអស់រយៈពេលជាង ៣ឆ្នាំ នាងលែងមានកំលាំងចិត្តក្នុងធ្វើការទៀតឡើយ ដោយសារតែការងារក្រមហ៊ុនដែលនាងធ្វើមានពេលខ្លះត្រូវនៅបង្ហើយការងារដល់យប់ជ្រៅស្ទើរតែរាល់ថ្ងៃ ថែមទាំងមិនអាចរកចំណូលពីការងារក្រៅម៉ោងដូចមុនបានទៀត។

    ពីមុនអ្នកនាងទទួលការងារថតម៉ូតសម្លៀកបំពាក់ ក៏ដូចជាលក់សម្លៀកបំពាក់មួយទឹកដែលនាងមិនបានពាក់ រឺក៏លក់សម្លៀកបំពាក់ថ្មីៗផងដែរ ដោយអ្នកនាង Kwang ក៏អាចរកចំណូលពីការងារក្រៅម៉ោងនេះបានច្រើនគួរសម។

    ការសម្រេចចិត្តលាឈប់ពីការងារនេះពីដំបូងឡើយ លោកប៉ារបស់អ្នកនាង គឺមិនយល់ស្របទេ ដោយលោកបានបារម្មណ៍អំពីចំណាយប្រចាំខែរបស់នាងទៅលើ ការរំលស់ឡាន ក៏ដូចជាចំណាយផ្សេងៗទៀត ប៉ុន្តែដោយលោកប៉ាបានឃើញថា នាងពិតជាហត់នឹងការងារក៏ដូចជាគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ ទីបំផុតលោកប៉ាក៏យល់ស្រប។

    សម្រាប់ការដេគ័រផ្ទះឡើងវិញនេះ ចំណាយលុយជាង៦មុឺនដុល្លារ រឺជាង ២លានបាត បូករួមទាំងការទិញឥវ៉ាន់រៀបចំផ្ទះផងដែរ ដោយការចំណាយលើថ្លៃដេគ័រ គឺលោកប៉ា ជាអ្នកជួយចេញអោយទាំងអស់។ ចំណែកអ្នកនាង Kwang គ្រាន់តែជាអ្នករៀបចំតុបតែង រើសគ្រឿងសង្ហារឹមដាក់ផ្ទះតែប៉ុណ្ណោះ។ អ្នកនាង Kwang បានផុសផ្សព្វផ្សាយតាមរយៈ TikTok ដោយការថតនោះ បានថតគ្រប់ជ្រុងដែលបានរៀបចំហើយទាំងអស់ ដោយមិននឹកស្មានថា ទទួលបានការគាំទ្រយ៉ាងច្រើនដូចនេះឡើយ។ អ្នកនាង Kwang បានបញ្ជាក់ប្រាប់ថា នាងពិតជារស់នៅក្នុងផ្ទះនឹងពិតមែន ប៉ុន្តែក្នុងករណីដែលមានភ្ញៀវមកថត អ្នកនាងក៏ត្រូវក្រោករៀបចំទីកន្លែងពីព្រលឹម ក៏ដូចជាអាហារបន្តិចបន្តួចសម្រាប់ជូនភ្ញៀវវផងដែរ។

    ចំពោះចំណូលដែលអ្នកនាងរកបានពីការដាក់អោយជួលថតនេះ គឺមិនក្រោមមុឺនដុល្លារឡើយក្នុងមួយខែៗ។ ចំណែកចំណូលដែលបានក្នុងរយៈពេលការរីករាលដាលនៃកូវីដ-១៩នេះ គឺមិនក្រោម ២ពាន់ដុល្លាឡើយក្នុងមួយខែ។ ដោយឡែកចំពោះការចំណាយវិញ អ្នកនាង Kwang បានរៀបរាប់ថា ដោយសារតែនេះជាផ្ទះផ្ទាល់មិនអស់ថ្លៃជួលឡើយ ចំណែកថ្លៃទឹក និងថ្លៃភ្លើងគឺអស់ចន្លោះ ២០០-៣០០ដុល្លារក្នុងមួយខែ គឺអស់មិនច្រើនឡើយបើធៀបទៅនឹងការប្រើប្រាស់ពេញមួយថ្ងៃ៕

    អត្ថបទ៖  Bee
    ប្រភព៖ sentangsedtee

    Share This Post: