ព្រឺរោមតែម្តង! សម្លាប់ហើយកិនធ្វើម្ហូបឱ្យកម្មករហូបទៀតដោយសាររឿងប្រចណ្ឌ
នារីជនជាតិម៉ារ៉ុកដែលមិនត្រូវបានគេស្គាល់ឈ្មោះម្នាក់ បានសម្លាប់អតីតសង្សាររបស់ខ្លួនដែលមានទំនាក់ទំនងនឹងគ្នាជាង៧ឆ្នាំហើយនោះ ឱ្យស្លាប់យ៉ាងអាណោចអាធ័មបំផុត ដោយសារតែបុរសជាសង្សារមានគម្រោងចង់រៀបការជាមួយនារីដ៏ទៃនៅស្រុកកំណើតរបស់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះនារីដៃដល់ក្នុងទីក្រុងអាលអែន ប្រទេសអារ៉ាប់រួម។
អ្នកជិតខាងនារីដៃដល់បាននិយាយថា៖ ពីដំបូងគឺគាត់បានឮសំឡេងកិនសាច់នាម៉ោង៣ទៀបភ្លឺ និងមានក្លិនសាច់បំពងយ៉ាងចម្លែកទើកឈានដល់មានការសង្ស័យលើនារីម្នាក់នេះ។ គាត់បានបន្តថា នារីម្នាក់នេះបានកិនសាច់បុរសជាសង្សារហើយចំអិនធ្វើម្ហូបបែបប្រពៃណីម៉្យាង ហើយបានចែកអាហារទាំងនោះទៅឱ្យកម្មករដែរកំពុងតែធ្វើការនៅជិនផ្ទះរបស់នាងផ្ទាល់តែម្តង។ ក្រោយឈានដល់ការសង្ស័យ ប៉ូលិសបានទទួលការរាយការណ៍អំពីករណីបាត់ខ្លួនពីប្អូនប្រុសរបស់ជនរងគ្រោះ ក្រោយមកប៉ូលិសក៏មានការសង្ស័យលើនារីដៃដល់ ហើយបានរកឃើញធ្មេញ និងម្រៀមដៃរបស់ជនរងគ្រោះដែលនាងព្យាយាមលាក់បាំង យ៉ាងណាក៏ដោយ «ឈាមស្រែក ស្បែកហៅ» បិទបាំងយ៉ាងណាក៏មិនជិតដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Dailymail