ស្លាប់២ និងរបួសរាប់សិបនាក់ក្នុងគ្រោះថ្នាក់ផ្ទុះរោងចក្រមួយក្នុងប្រទេសចិន
ប្រទេសចិន៖ មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃសៅរ៍ថាមនុស្សពីរនាក់បានស្លាប់និង ២៤នាក់ទៀតរងរបួសនៅក្នុងការផ្ទុះនៅរោងចក្រម៉ាស៊ីនមួយនៅក្នុងខេត្តជីលីនភាគខាងជើងប្រទេសចិន។ មន្ត្រីទាំងនោះបានបន្តថាយ៉ាងហោចណាស់ផ្ទះចំនួន ៤១ខ្នងត្រូវបានរងការខូចខាតនៅក្នុងការផ្ទុះ និងអគ្គីភ័យដែលមានជាបន្តបន្ទាប់ដែលបានចាប់ផ្តើមកាលពីពាក់កណ្តាលអាធ្រាត្រកាលពីថ្ងៃសុក្រ។ មូលហេតុនៃការផ្ទុះនេះមិនត្រូវបានបញ្ចេញទេ ប៉ុន្តែក្រុមមន្រ្តីបានអះអាងថាវាមិនទាក់ទងនឹងអំពើភេរវកម្មទេ ចំណែកក្រុមជួយសង្គ្រោះនៅតែបន្តកិច្ចប្រឹងប្រែងជួយសង្គ្រោះហើយប្រជាជនជាច្រើនត្រូវបានគេជម្លៀសចេញពីតំបន់នោះ។
ប្រទេសចិនបានសន្យាធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពនៅក្នុងរោងចក្រទោះបីការផ្ទុះ និងឧប្បត្តិហេតុផ្សេងទៀតបាននៅតែមានកើតឡើងជារឿយៗដោយសារតែការអនុវត្តច្បាប់មិនច្បាស់លាស់ក៏ដោយ។ យ៉ាងណាមិញនៅក្នុងខែសីហាមនុស្ស ៥នាក់ត្រូវបានស្លាប់ក្នុងការផ្ទុះរោងចក្រអាលុយមីញ៉ូមនៅភាគខាងកើតនៃខេត្តជាំងស៊ូ ហើយនៅខែកក្កដាមនុស្ស១៩នាក់បានស្លាប់នៅក្នុងការផ្ទុះរោងចក្រគីមីនៅខេត្តស៊ីឈួនភាគនិរតី និងកាលពីដើមខែនេះមនុស្ស ២នាក់ត្រូវបានសម្លាប់នៅក្នុងការផ្ទុះរោងចក្រនៅក្នុងទីក្រុង Ningbo ។

ប្រភព៖ channelnewsasia