រុស្ស៊ីបានដាក់ពង្រាយកងវរសេនាតូចចំនួន ២២ ក្រុម នៅជិតទីក្រុង Izyum ដើម្បីរំកិលខ្លួនទៅក្នុងតំបន់ Donbas
- BY
- autoadmin
- May 4, 2022
សន្និសីទសារព័ត៌មានពេលព្រឹករបស់ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា រុស្ស៊ីបានដាក់ពង្រាយកងវរសេនាតូចចំនួន ២២ ក្រុម នៅជិតទីក្រុង Izyum ភាគខាងកើតអ៊ុយក្រែន ក្នុងគោលបំណងរុញចូលទៅក្នុងតំបន់ Donbas ។ ក្រសួងបាននិយាយថា៖«ទោះបីជាមានការលំបាកក្នុងបំបែកកម្លាំងការពាររបស់អ៊ុយក្រែន និងបង្កើនសន្ទុះវាយប្រហារក៏ដោយ ក៏រុស្ស៊ីទំនងជាមានបំណងបន្តដំណើរហួសពីតំបន់ Izyum ដើម្បីដណ្តើមយកទីក្រុង Kramatorsk និង Severodonetsk»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«ការចាប់យកទីតាំងទាំងនេះ នឹងបង្រួបបង្រួមការគ្រប់គ្រងយោធារុស្ស៊ីនៅតំបន់ Donbas ភាគឦសាន និងផ្តល់នូវចំណុចចាប់ផ្តើមសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការកាត់ផ្តាច់កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់»។ កងកម្លាំងរបស់អ៊ុយក្រែននៅតែបន្តទប់ទល់ ខណៈពេលដែលប្រធានាធិបតីរបស់ខ្លួន គឺលោក Volodymyr Zelenskyy នៅតែអំពាវនាវជាទៀងទាត់ទៅពិភពលោក ដើម្បីជួយប្រទេសអ៊ុយក្រែនបន្ថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Nikkei
- Share This Post:






