កីឡា

កម្ពុជាប៉ះវៀតណាមក្នុងរាត្រីនេះគឺជាការប្រកួតបង្រ្គប់កិច្ចពានរង្វាន់ AFF Suzuki Cup 2018

BY
Khmernote Media
November 24, 2018

នៅក្នុងរាត្រីថ្ងៃសៅរ៍នេះក្រុមជម្រើសជាតិកម្ពុជានឹងត្រូវលេងប្រកួតបង្រ្គប់កិច្ចជាមួយនឹងក្រុមជម្រើសជាតិវៀតណាមក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះការប្រកួតនាយប់នេះ។

ការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នាយប់នេះគឺជាការប្រកួតចុងក្រោយនិងជាការប្រកួតបង្រ្គប់កិច្ចរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោយកម្ពុជាធ្លាក់ចេញពីការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ត្រឹមវគ្គចែកពូលនេះ បន្ទាប់ពីប្រកួតមុនក្រុមជម្រើសជាតិមីយ៉ាន់ម៉ាស្មើជាមួយនឹងក្រុមជម្រើសជាតិវៀតណាម ទោះបីជាកម្ពុជាយកឈ្នះឡាវក្នុងដីខ្លួនឯងក៏ដោយ។ ក្រុមជម្រើសជាតិកម្ពុជាធ្លាប់ប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិវៀតណាមកាលពីឆ្នាំ 2016 ក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នេះដូចគ្នា ដោយពេលនោះវៀតណាមយកឈ្នះកម្ពុជាដោយលទ្ធផល 2-1។

ការប្រកួតក្នុងរាត្រីនេះ វៀតណាម ដាច់ខាតត្រូវតែយកឈ្នះកម្ពុជាដើម្បីមានសង្ឃឹមខ្ពស់ក្នុងការបន្ដដំណើរទៅវគ្គបន្ទាប់ ស្របពេលដែលកម្ពុជាចង់សងសឹកវៀតណាមក្រោយទទួលរងបរាជ័យផ្ទួនជាពិសេសដើម្បីស្ដារមុខមាត់ក្រុមជម្រើសជាតិកម្ពុជាឡើងវិញ។ ការប្រកួតរវាងក្រុមទាំងពីរនេះនឹងធ្វើឡើងនៅក្នុងវេលាម៉ោង 7:30 យប់នៅក្នុងកីឡដ្ឋានរបស់ក្លឹប Hanoi T & T របស់វៀតណាម។

រូបតំណាងកាលពីប្រកួតជាមួយនឹងឡាវ

បុត្រ

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Share This Post: