ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅចាំក្មេងតូចតារាសម្តែងម្នាក់នេះទេ? ពេលនេះនាងបានទទួលមរណភាពហើយ នៅក្នុងវ័យ ១៦ឆ្នាំ ដោយសារតែមូលហេតុនេះ

    BY autoadmin May 5, 2022
    នៅចាំក្មេងតូចតារាសម្តែងម្នាក់នេះទេ? ពេលនេះនាងបានទទួលមរណភាពហើយ នៅក្នុងវ័យ ១៦ឆ្នាំ ដោយសារតែមូលហេតុនេះ

    យោងតាមការចុះផ្សាយរបស់ Insider បានរាយការណ៍ថា អតីតតារាសម្ដែងនៅក្នុងកម្មវិធី «Toddlers and Tiaras» គឺនាង Kailia Posey បានទទួលមរណភាព ក្នុងវ័យ ១៦ឆ្នាំ ដោយការធ្វើអត្តឃាត។ ម្តាយរបស់នាង Posey គឺអ្នកស្រី Marcy Posey Gatterman បានបញ្ជាក់ពីការស្លាប់របស់នាងកាលពីថ្ងៃចន្ទ ប៉ុន្តែនៅ​ពេល​នោះ ក្រុម​គ្រួសារ​មិន​បាន​ប្រាប់​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​នាង Posey នោះទេ ហើយបាន​សុំ​រក្សាឯកជនភាពរបស់ពួកគេ។ លុះនៅថ្ងៃបន្ទាប់ ក្រុមគ្រួសាររបស់នាហង Posey បានប្រាប់ TMZ ថា Posey បានស្លាប់ដោយការធ្វើអត្តឃាត។

    នាង Posey ត្រូវបានគេស្គាល់ជាទូទៅ សម្រាប់ការបង្ហាញខ្លួនរបស់នាងនៅក្នុងកម្មវិធីរបស់ប៉ុស្ដិ៍ TLC គឺ «Toddlers and Tiaras» ដែលបានដំណើរការពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។ នៅពេលអាយុ ៥ឆ្នាំ នាង Posey ក៏បានបង្ហាញខ្លួននៅក្នុងរឿងនៅឆ្នាំ២០១២ ដែលមានចំណងជើងថា «California Tropic Arizona» ផងដែរ។ ក្នុងរយៈពេលមួយទស្សវត្សរ៍ចាប់តាំងពីរឿងភាគនេះបានចាក់ផ្សាយមក កុមារី Posey ត្រូវបានគេទទួលស្គាល់ពេញអ៉ីនធឺណិត ជាមួយនឹងរូបភាព GIF ផ្សេងៗ និងរូបភាពញញឹមរបស់នាង៕

    អត្ថបទ៖ លីដា
    ប្រភព៖ Insider

    Share This Post: