ត្រីបាឡែនរាប់រយក្បាលដេកស្លាប់តម្រៀបគ្នា នៅលើឆ្នេរមួយក្នុងប្រទេសនូវែលសេឡង់ (មានវិដេអូ)
ប្រទេសនូវែលសេឡង់៖ ត្រីបាឡែនរហូតដល់១៤៥ក្បាលខ្លះនៅរស់ និងខ្លះទៀតបានដេកស្លាប់តម្រៀបគ្នានៅលើឆ្នេរដាច់ស្រយាលមួយនៅកោះ Stewart កាលពីចុងសប្ដាហ៍នេះ។ អ្នកគ្រប់គ្រងប្រតិបត្តិការ DOC លោក Rakiura និងលោក Ren Leppens បាននិយាយថា ត្រីបាឡែនជាងពាក់កណ្តាលបានស្លាប់រួចទៅហើយទម្រាំតែពួកគេបានដឹងពីពត៌មាននេះ និងទៅដល់កន្លែងកើតហេតុ។ ជារឿងអកុសល ដោយសារតែត្រីបាឡែនដែលនៅសល់មានស្ថានភាពយ៉ាប់យ៉ឺន និងមិនដឹងថាគួរបញ្ជូនទៅទីតាំងណា ពួកគេក៏បណ្តោយឱ្យត្រីបាឡែនទាំងនោះស្លាប់តាមដំណើរតែម្តងទៅ។
វាជារឿងគួរឱ្យសោកស្តាយបំផុត ប៉ុន្តែលទ្ធភាពនៃការរស់រានឡើងវិញ ដោយជោគជ័យរបស់ត្រីបាឡែនដែលនៅសល់គឺមានកំរិតទាបខ្លាំងណាស់ ហើយទីតាំងចម្ងាយ ការខ្វះជំនួយ និងស្ថានភាពខ្សោយរបស់ត្រីបាឡែន បានធ្វើឱ្យពួកគេឈានដល់ការសម្រេចចិត្តដាក់ឱ្យត្រីទាំងនោះស្លាប់ (euthanize) តែម្តងទៅ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាក៏ជាការសម្រេចចិត្តដ៏គួរឱ្យសោកសង្វេគផងដែរ ព្រោះវាគឺជាការបាត់បង់ត្រីបាឡែយ៉ាងធ្ងន់ធ្ងរបំផុត។ កត្តាដែលនាំឱ្យមានផ្សោត ឬត្រីបាឡែនស្លាប់នេះ គឺអាចរួមបញ្ចូលទាំងជំងឺ ការញាំញីដោយសត្វសាហាវដែលសុីពួកវា កំហុសឆ្គងរុករក ការធ្លាក់ភ្លៀងខ្លាំង ឬអាកាសធាតុប្រែប្រួលខ្លាំង។


អត្ថបទ៖ លីដា
ប្រភព៖ tvnz