អន្តរជាតិ

លោក Zelenskyy បានស្នើសុំឱ្យប្រធាន UN លោក Guterres បន្តជួយជម្លៀសពលរដ្ឋចេញពីរោងចក្រដែកនៅទីក្រុង Mariupol

BY
autoadmin
May 5, 2022

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្នើសុំឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោក Antonio Guterres បន្តជំនួយក្នុងការជម្លៀសពលរដ្ឋចេញពីរោងចក្រដែក Azovstal នៅតំបន់ Mariupol ភាគខាងកើតប្រទេសអ៊ុយក្រែន។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានរាយការណ៍នៅលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីថ្ងៃពុធថា លោក Zelenskyy បានស្នើសុំបែបនេះ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយលោក Guterres ។

ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា លោក Zelenskyy បានថ្លែងអំណរគុណចំពោះលោក Guterres ដោយផ្ទាល់ ចំពោះការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការជម្លៀសពលរដ្ឋចេញ Azovstal ។ ការិយាល័យបានដកស្រង់សំដីរបស់លោក Zelenskyy ដែលបានថា៖«ជីវិតរបស់មនុស្សដែលនៅទីនោះគឺមានគ្រោះថ្នាក់។ មនុស្សគ្រប់គ្នាមានសារៈសំខាន់ចំពោះយើង។ យើងសុំជំនួយរបស់អ្នកដើម្បីជួយសង្គ្រោះពួកគេ»៕

អត្ថបទ៖ លីដា
ប្រភព៖ Yahoo

Share This Post: