អន្តរជាតិ

ថៃ៖ ខំតែសប្បាយចិត្ត គិតថារកឃើញដៃគូជីវិតហើយ ចុងក្រោយដល់ថ្ងៃរៀបការ កូនកំលោះរត់ចោលបាត់ ហើយជំពាក់បំណុលថ្លៃរៀបចំកម្មវិធីជិត១ម៉ឺនដុល្លារទៀត

BY
autoadmin
May 6, 2022

ថៃ៖ តាមប្រភពព័ត៌មានរបស់ sanook ដែលបានចុះផ្សាយកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា មានករណីមួយបានកើតឡើងទៅលើកម្មការិនីរោងចក្រម្នាក់ត្រូវបានបុរសម្នាក់បោកអោយរៀបចំមង្គលការជាមួយ ប៉ុន្តែចុងក្រោយនិយាយលែងចេញ ដោយសារតែខាងប្រុងរត់ចោល ហើយថែមទាំងមានបំណុលដល់ទៅជិត១មុឺនដុល្លារទៀត។

ដោយហេតុការណ៍ខាងលើបានកើតឡើងនៅខេត្តប្រាជីនបុរី ប្រទេសថៃ។ ក្រោយសមត្ថកិច្ចបានទទួលបណ្តឹងពីនារីរងគ្រោះម្នាក់ដែលមានឈ្មោះថា Namthip វ័យ៤០ឆ្នាំ ប្រកបរបរជាកម្មការិនីរោងចក្រ មួយកន្លែង បានរៀបរាប់ឲ្យដឹងថា «រូបនាងបានមានទំនាក់ទំនងជាមួយបុរសម្នាក់អះអាងថា ខ្លួនជាទាហ៊ាន ក្រោយមកអ្នកទាំង២បានជជែកគ្នាអំពីការរៀបចំមង្គលការជាមួយនាងក៏ដូចជាក្រុមគ្រួសារផងដែរ។ លុះថ្ងៃមង្គលក៏បានមកដល់ នៅថ្ងៃនោះដែរកម្មវិធីបានរៀបចំឡើង ដោយមានការទទួលទានអាហារលក្ខណៈតុចិន ដោយមានចំនួនសរុបជាង ៥០តុ សម្រាប់ទទួលភ្ញៀវដែលបានអញ្ជើញមកចូលរួម ប៉ុន្តែកូនក្រមុំក៏ដូចជាសាច់ញាតិកូនក្រមុំ បែរជាត្រូវទទួលភ្ញៀវតែម្នាក់ឯងទៅវិញ លុះពេលវេលាកាន់តែរំកិលទៅមុខ គ្មានវត្តមានរបស់កូនកំលោះឡើយ។

ដោយខាងសាច់ញាតិកូនក្រមុំនិងកូនក្រមុំព្យាយាមខលទៅកូនកំលោះ ប៉ុន្តែទាក់ទងមិនបាន ទើបចុងក្រោយដឹងការពិតថា នាងត្រូវបានគេបោកប្រាស់ ហើយអ្វីដែលកាន់តែឈឺចាប់បំផុតនោះគឺ « ក្រោយពិធីត្រូវបានបញ្ចប់នាងជំពាក់បំណុលក្នុងការរៀបចំពិធីមង្គលការនេះជាង ១មុឺនដុល្លាថែមទៀតផង ទើបសម្រេចចិត្តមកដាក់ពាក្យបណ្តឹងចំពោះសមត្ថកិច្ច។

ក្រោយពីសមត្ថកិច្ចបានសួរនាំជនរងគ្រោះ រូបនាងនិងមិត្តប្រុសបានរាប់អានមើលចិត្តមើលថ្លើមគ្នារយៈពេលជាង១ឆ្នាំហើយ។ ដោយក្នុងអំឡុងពេលនោះ គាត់ប្រាប់ថា គាត់ជាទាហ៊ាន ហើយថែមទាំងទទួលការងារជាអង្គរក្សអោយអ្នកធំទៀតផង។ ដោយសារតែការនិយាយស្តីនិងរៀបចំខ្លួនបានល្អ អត្តចរិកល្អ ចុះសម្រុងជាមួយអ្នកផ្ទះបានកាន់តែល្អហើយថែមទាំងជួយមើលការខុសត្រូវរាល់ថ្ងៃ។ ដោយមុនកើតហេតុមិត្តប្រុសនាងបាននិយាយឡើងថា «ចង់សុំនាងរៀបការ» ទើបជាមូលហេតុនៃការរៀបចំពិធីមង្គលការនេះឡើងមក៕

អត្ថបទ៖ Bee

ប្រភព៖ sanook

Share This Post: