ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទេសចរអាមេរិកម្នាក់ត្រូវបានពួកកុលសម្ព័ន្ធបាញ់នឹងព្រួញស្លាប់ដោយសារគាត់ចង់ផ្លាស់ប្តូរពួកគេឱ្យក្លាយជាគ្រិស្តបរិស័ទ

    BY autoadmin November 26, 2018
    ទេសចរអាមេរិកម្នាក់ត្រូវបានពួកកុលសម្ព័ន្ធបាញ់នឹងព្រួញស្លាប់ដោយសារគាត់ចង់ផ្លាស់ប្តូរពួកគេឱ្យក្លាយជាគ្រិស្តបរិស័ទ

    ទេសចរជនជាតិអាមេរិកម្នាក់ត្រូវបានសម្លាប់ដោយកុលសម្ព័ន្ធជនជាតិភាគតិចដាច់ស្រយាលនៅភាគខាងជើងលើកោះ Sentinel របស់ឥណ្ឌា។ ទេសចរម្នាក់នេះត្រូវបានគេឱ្យដឹងថាមានឈ្មោះ John Allen Chau អាយុ២៧ឆ្នាំ ជាគ្រិស្តបរិស័ទ និងបានជឿថាព្រះរបស់គាត់គឺជាអ្នកនាំផ្លូវគាត់មកដល់កន្លែងដាច់ស្រយាលបែបនេះ។ លោក John ត្រូវបានបាញ់នឹងគ្រាប់ព្រួញដោយពួកកុលសម្ព័ន្ធមួយដែលមិនដែលមានទំនាក់ទំនងមកពិភពខាងក្រៅ និងល្បីខាងវាយប្រហារមកលើក្រុមប្លែកមុខនៅទីនោះ។ នៅព្រឹកថ្ងៃបន្ទាប់សាកសពរបស់គាត់ត្រូវបានអូសឆ្លងកាត់លើឆ្នេរមួយ និងត្រូវបានកប់នៅក្នុងដីខ្សាច់៕

    លោក John Allen Chau ត្រូវបានគេឱ្យដឹងបន្ថែមថា គាត់បានចូលទៅតំបន់នោះដោយខុសច្បាប់ដោយមានអ្នកនេសាទជូនដំណើរកាលពីសប្តាហ៍មុន ហើយរបាយការណ៍ផ្សេងទៀតបាននិយាយថាលោក John Allen Chau បានសរសេរសំបុត្រទុកឱ្យមិត្តរបស់គាត់ដោយនៅក្នុងសំបុត្រនោះលោកបានសរសេរថា៖ លោកមានបំណងចង់ផ្លាស់ប្តូរកុលសម្ព័ន្ធដែលជិតផុតពូជនេះឱ្យក្លាយជាគ្រិស្តបរិស័ទដូចរូបគាត់ ហើយកុំបន្តោសលើអ្នកផ្សេងប្រសិនជារូបលោកត្រូវបានគេសម្លាប់។ លោក John ត្រូវបានគេឱ្យដឹងថាបានមកដល់ទីនេះ ២ ៣ដងរួចមកហើយ ដោយលើកទីមួយគឺនៅថ្ងៃទី១៥ ប៉ុន្តែគាត់បានត្រលប់មកវិញ ហើយថ្ងៃទី១៦គឺជាថ្ងៃចុងក្រោយរបស់គាត់ មិនតែប៉ុណ្ណោះគាត់បានផ្តាំថាគាត់នឹងមិនត្រលប់មកវិញនោះទេទើបគាត់សរសេរសំបុត្រនេះសម្រាប់ទុកឱ្យមិត្តរបស់គាត់ជាលើកចុងក្រោយ៕


    អត្ថបទ៖ លីដា
    ប្រភព៖ nextshark

    Share This Post: