Heung-min Son អូសបាល់ពីពាក់កណ្ដាលទីសុតចូល Chelsea ភ្លាម Bayern Munich ទាក់ទងចង់បានតែម្ដង
- November 26, 2018
ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Heung-min Son ដោយអូសបាល់សុតបញ្ចូលទីក្លឹបតោខៀវ Chelsae ជួយឲ្យក្លឹបមាន់ខ្នាយមាស Tottenham Hotspur យកឈ្នះកាលពីថ្ងៃសៅរ៍កន្លងទៅនោះ ឥលូវនេះខ្សែប្រយុទ្ធរូបនេះកំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹប Bayern Munich ខណៈដែល Son ត្រូវបាន Bayern Munich ទាក់ទងកាលពីចុងសប្ដាហ៍នេះកន្លងទៅ។

ក្លឹប Bayern Munich ធ្លាប់ទាក់ទងចង់បានខ្សែបយុទ្ធ Heung-min Son ពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur ម្ដងរួចហើយកាលពីដើមឆ្នាំនេះ ប៉ុន្ដែទំនាក់ទំនងរវាង Bayern Munich និង Spurs ដូចជាពុំត្រូវរូវគ្នា។ ឥលូវនេះ Bayern Munich បានទាក់ទងមកកាន់ Son ផ្ទាល់តែម្ដងដោយក្លឹបយក្សអាឡឺម៉ង់មួយនេះចង់បានខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិកូរ៉េខាងត្បូងរូបនេះមកកាន់ទឹកដីអាឡឺម៉ង់សារជាថ្មីដើម្បីយកមកបំពេញចន្លោះប្រហោងខ្សែប្រយុទ្ធរបស់ Bayern Munich។
កុងត្រារបស់ខ្សែប្រយុទ្ធ Heung-min Son ជាមួយនឹងក្លឹបមាន់ខ្នាយមាស Tottenham Hotspur នឹងបញ្ចប់នៅក្នុងឆ្នាំ 2023 ប៉ុន្ដែតាមការសន្និដ្ឋាន Bayern Munich អាចនឹងពិបាកអូសទាញខ្សែប្រយុទ្ធកូរ៉េខាងត្បូងរូបនេះឲ្យឃ្លាតឆ្ងាយពីលីគកំពូល Premier League ណាស់។

បុត្រ
ប្រភព៖ Goal
- Share This Post:






