ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ងាត់យន្តហោះធ្លាក់មិនបានប៉ុន្មានផង ឥឡូវមកលិចទូកនៅអ៊ូហ្គង់ដាម្តងពីរ ស្លាប់និងបាត់ខ្លួនរាប់រយនាក់

    BY autoadmin November 26, 2018
    ស្ងាត់យន្តហោះធ្លាក់មិនបានប៉ុន្មានផង ឥឡូវមកលិចទូកនៅអ៊ូហ្គង់ដាម្តងពីរ ស្លាប់និងបាត់ខ្លួនរាប់រយនាក់

    អ្នកនាំពាក្យយោធាម្នាក់បានរាយការណ៍កាលពីថ្ងៃអាទិត្យថាចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់លិចទូកក្នុងបឹង Victoria នៅកណ្តាលអ៊ូហ្គង់ដាបានកើនឡើងដល់ ៣៥នាក់ហើយ ខណៈដែលអ្នកសេសសល់គឺមិនមានសង្ឃឹមថានៅរស់នោះទេ។ អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់អ្នកសារពត៌មានតាមទូរស័ព្ទថា ប្រតិបត្តិការរុករកនិងជួយសង្គ្រោះនឹងបន្តប៉ុន្តែពួកគេមានសង្ឃឹមតិចតួចណាស់ដែលអាចស្វែងរកអ្នកនៅរស់ព្រោះទូកបានក្រឡាប់លិចតាំងពីពីយប់ថ្ងៃសៅរ៍មកម្ល៉េះ យើងនឹងបន្តការស្វែងរកនៃសាកសពនេះរហូតដល់យើងត្រូវបានគេប្រាប់ឱ្យឈប់ ហើយពួកយើងគិតថាប្រហែលជាមួយអាទិត្យទៀតទើបយើងអាចបញ្ចប់ការស្វែងរកនេះ។

    ទូកពីរបានលិចទាំងស្រុងនៅក្នុងទឹកដ៏ជ្រៅនៅកោះ Mutima កាលពីល្ងាចថ្ងៃសៅរ៍ ដោយប៉ូលិសបានដាក់កំហុសទៅលើកាផ្ទុកលើសកំណត់ និងអាកាសធាតុមិនល្អ។ យ៉ោងតាមមន្ត្រីប៉ូលិសបានឱ្យដឹងថាមកទល់ពេលនេះមនុស្ស២៧នាក់ត្រូវបានជួយសង្គ្រោះ ដោយមនុស្សសរុបនៅក្នុងហេតុការណ៍លិចទូកទាំងពីរនេះគឺមានដល់ទៅ១២០នាក់។ រដ្ឋាភិបាលក៏បានប្រគល់សាកសពអ្នកស្លាប់ទៅឱ្យសាច់ញាតិរបស់ពួកគេដើម្បីបញ្ចុះ ហើយនៅតែបន្តរុករងអ្នកដេលនៅសល់។ យ៉ាងណាមិញគ្រោះថ្នាក់តាមទូកនៅលើបឹងទន្លេអ៊ូហ្គង់ដានេះត្រូវបានគេឱ្យដឹងថា គឺជារឿងទូទៅដោយសារតែការដឹកទំនិញលើសទម្ងន់ និងខ្យល់បក់ខ្លាំងមិនទៀងទាត់៕


    អត្ថបទ៖ លីដា
    ប្រភព៖ chinadaily

    Share This Post: