កងកម្លាំងរុស្ស៊ីទម្លាក់គ្រាប់បែកលើសាលារៀនមួយនៅភាគខាងកើតអ៊ុយក្រែន នៅចំថ្ងៃខួបនៃជ័យជម្នះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់
- BY
- autoadmin
- May 9, 2022
ប្រធានាធិបតី Volodymyr Zelenskiy បាននិយាយថា កងកម្លាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកលើសាលារៀនមួយ នៅភាគខាងកើតអ៊ុយក្រែន ដោយបានសម្លាប់មនុស្សប្រហែល ៦០នាក់ ខណៈដែលប្រទេសរុស្ស៊ីកំពុងរៀបចំថ្ងៃខួបនៃជ័យជម្នះ របស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ ក្នុងជំនាន់សង្គ្រាមលោកលើកទី២។ អភិបាលនៃតំបន់ Luhansk បាននិយាយថា មនុស្សប្រហែល ៩០នាក់ កំពុងនៅក្នុងសាលារៀននៅឯតំបន់ Bilohorivka កាលពីថ្ងៃសៅរ៍ នៅពេលដែលវាត្រូវបានវាយប្រហារដោយគ្រាប់បែក។

លោក Zelenskiy បាននិយាយនៅក្នុងវីដេអូពេលយប់របស់គាត់ថា៖«ជាលទ្ធផលនៃការវាយប្រហាររបស់រុស្ស៊ីលើតំបន់ Bilohorivka ក្នុងទីក្រុង Luhansk មានមនុស្សប្រហែល ៦០ នាក់ត្រូវបានសម្លាប់ ដែលពួកគេគឺជាជនស៊ីវិលដែលលាក់ខ្លួននៅសាលារៀន គេចពីការបាញ់ផ្លោងនៅក្នុងសង្គ្រាម»។ យ៉ាងណាក៏ដោយ មិនមានការឆ្លើយតបពីទីក្រុងម៉ូស្គូចំពោះព័ត៌មាននេះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






