លោក Volodymyr Zelenskyy បានរិះគន់ខ្លាំងៗទៅលើកងកម្លាំងរុស្ស៊ី ហើយថាសកម្មភាពរបស់ពួកគេដូចនឹងពួកណាស៊ីអាល្លឺម៉ង់
- BY
- autoadmin
- May 9, 2022
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្កោលទោសយ៉ាងខ្លាំងចំពោះប្រទេសរុស្ស៊ី ដោយប្រៀបធៀបប្រទេសនេះទៅនឹងពួកណាស៊ីអាល្លឺម៉ង់។ លោក Zelenskyy បានចេញសារវីដេអូមួយកាលពីថ្ងៃអាទិត្យ ដោយបាននិយាយពីភាពសាហាវរបស់ពួកណាស៊ី នៅក្នុងប្រទេសរបស់គាត់ និងប្រទេសនៅតំបន់អឺរ៉ុបផ្សេងទៀត នៅចំថ្ងៃដែលអ៊ុយក្រែនរំលឹកដល់ការចុះចាញ់របស់ណាស៊ីអាល្លឺម៉ង់ នៅក្នុងសង្គ្រាមលោកលើកទី២។

លោកប្រធានាធិបតីបានមានប្រសាសន៍ថា៖«រាប់ទសវត្សរ៍ក្រោយសង្គ្រាមលោកលើកទី២ ភាពងងឹតបានត្រឡប់មកអ៊ុយក្រែនជាថ្មី»។ លោកបានបន្តថា៖ «វានៅក្នុងឯកសណ្ឋានផ្សេងគ្នា ក្រោមពាក្យស្លោកផ្សេងៗគ្នា ប៉ុន្តែក្នុងគោលបំណងដូចគ្នា។ ការកសាងឡើងវិញនូវលទ្ធិណាស៊ី ត្រូវបានរៀបចំឡើងក្នុងប្រទេសអ៊ុយក្រែនម្ដងទៀត»។ មេដឹកនាំអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា៖«ដូច្នេះយើងនឹងយកឈ្នះលើអ្វីគ្រប់យ៉ាង។ ហើយយើងដឹងច្បាស់អំពីរឿងនេះ ពីព្រោះយោធារបស់យើង និងប្រជាជនរបស់យើងទាំងអស់ គឺជាកូនចៅរបស់អ្នកដែលបានយកឈ្នះលើលទ្ធិណាស៊ី។ ដូច្នេះពួកគេនឹងឈ្នះម្តងទៀត»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






