អន្តរជាតិ

លោក Yoon Suk Yeol នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងទី២០ នៅថ្ងៃអង្គារនេះ

BY
autoadmin
May 10, 2022

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី២០ របស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ។ ពិធី​សម្ពោធ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ១១ ព្រឹក ​នៅ​វិមាន​រដ្ឋសភា បន្ទាប់ពី​​ការជួបជុំគ្នានៅ​ម៉ោង ១០ ព្រឹក​។ លោក Yoon នឹងថ្លែងសុន្ទរកថារយៈពេល ២៥ នាទី ដែលត្រូវបានគេរាយការណ៍ថា នឹងផ្តោតលើការធ្វើឱ្យសេដ្ឋកិច្ចកូរ៉េមានភាពរស់រវើក និងលើកកម្ពស់តួនាទីរបស់ប្រទេសនៅក្នុងសហគមន៍អន្តរជាតិ។

ដោយជ្រើសរើសយកការបោះបង់ចោលក្បួនដង្ហែរតាមបែបប្រពៃណី លោក Yoon នឹងទៅទស្សនាមជ្ឈមណ្ឌលសុខុមាលភាពជាន់ខ្ពស់ និងសួនកុមារក្បែរការិយាល័យប្រធានាធិបតីថ្មីរបស់គាត់ក្នុងទីក្រុង Yongsan បន្ទាប់ពីពិធីសម្ពោធ។ បន្ទាប់មកទៀត លោក Yoon នឹងធ្វើដំណើរទៅកាន់ការិយាល័យរបស់គាត់ ហើយចាប់ផ្តើមភារកិច្ចរបស់គាត់ជាប្រធានាធិបតីថ្មី។ នៅ​ពេល​រសៀល លោក Yoon គ្រោង​នឹង​ចូល​រួម​ក្នុង​កម្មវិធី​អបអរ​សាទរ​នៅ​រដ្ឋសភា។

គាត់នឹងបញ្ចប់ថ្ងៃដំបូងរបស់គាត់ក្នុងនាមជាប្រធានាធិបតី ដោយរៀបចំអាហារពេលល្ងាចជាមួយឥស្សរជនបរទេសនៅសណ្ឋាគារ Silla Seoul ។ ចំណែកលោកស្រី Kim Keon-hee ដែលជាភរិយា​ នឹង​ទៅ​ចូលរួមជាមួយ​គាត់ផងដែរ ​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់លោក Yoon។ លោកបានចាប់ផ្តើមអាណត្តិរយៈពេល ៥ឆ្នាំ របស់គាត់នៅដើមថ្ងៃអង្គារ នៅលេណដ្ឋានក្រោមដីមួយនៅឯការិយាល័យថ្មីរបស់គាត់ ដោយទទួលបានព័ត៌មានសង្ខេបពីអគ្គសេនាធិការចម្រុះក្នុងឋានៈជាអគ្គមេបញ្ជាការថ្មី៕

អត្ថបទ៖ លីដា
ប្រភព៖ KBS

Share This Post: