បែកធ្លាយស្ថាបនិករបស់ Alibaba លោក Jack Ma គឺជាសមាជិកបក្សកុម្មុយនិស្ត
កាសែតមួយរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃចន្ទថាលោក Jack Ma ប្រធានក្រុមហ៊ុនអេឡិចត្រូនិក Alibaba គ្រុប និងជាអ្នកមូលធននិយមដែលល្បីល្បាញបំផុតរបស់ប្រទេសចិនដែលមានទ្រព្យសម្បត្តិ ៣៥.៨ពាន់លានដុល្លារចុះផ្សាយដោយទស្សនាវដ្តី Forbes គឺជាសមាជិកបក្សកុម្មុយនិស្ត ទោះបីជាមានគាត់ប្រកែកជាសាធារណៈពីមុនមកថាគាត់មិនជាប់ទាក់ទង់នឹងនយោបាយកដោយ។ វាមិនច្បាស់ទេថាហេតុអ្វីបានជាការជាប់ពាក់ព័ន្ធរបស់លោក Jack Ma ជាមួយនឹងបក្សកុម្មុយនិស្តត្រូវបានលាតត្រដាងនៅពេលនេះ ប៉ុន្តែវាគឺជារឿងមួយមិនគួរឱ្យជឿ។
ពីមុនមកមានមនុស្សជាច្រើនអះអាងថាគាត់មិនមានទាក់ទងជាមួយនឹងនយោបាយនោះទេ តែពេលនេះវាពិតជាធ្វើឱ្យអ្នកដែលនៅជំុវិញគាត់មានការភ្ញាក់ផ្អើលជាខ្លាំង។ តែទោះបីជាយ៉ាងណាក៏ដោយអ្នកនៅក្រោមបង្គាប់របស់គាត់នៅតែបដិសេដពីការពាក់ព័ន្ធនេះ ហើយគេក៏បានបន្ថែមផងដេរថា ការជាប់ពាក់ព័ន្ធបក្សនយោបាយគឺមិនបានធ្វើឱ្យមានផលប៉ះពាល់មកលើក្រុមហ៊ុន Alibaba នោះទេ ពួកគេគឺគោរពលើច្បាប់មិនឈរតាមជំហរបក្សនោះទេ។ យ៉ាងណាមិញឯកសារដែលបែកធ្លាយនោះមិនបានបញ្ជាក់ថាលោក Jack Ma ចូលបក្សកុម្មុយនិស្តតាំងពីពេលណាទេ៕

អត្ថបទ៖ លីដា
ប្រភព៖ reuters