ស្ត្រីជនជាតិតៃវ៉ាន់ម្នាក់ ចិញ្ចឹមក្រពើដល់ទៅ ៧ក្បាល ប្រលែងអោយដើរពេញផ្ទះ ដោយមិនមានការភ័យខ្លាច តែបែរជាថាគួរឱ្យស្រឡាញ់ទៅវិញ
- BY
- autoadmin
- May 11, 2022
តៃវ៉ាន់៖ ក្លាយជារឿងដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសង្គមអនឡាញ ចំពោះករណីដែល «ស្ត្រីជនជាតិតៃវ៉ាន់ម្នាក់បានបង្ហោះរូបសត្វចិញ្ចឹមរបស់ខ្លួនដែលជាសត្វក្រពើដល់ទៅ ៧ក្បាល ដោយមិនមានការភ័យខ្លាចឡើយ។ ការចិញ្ចឹមក្រពើនៅក្នុងផ្ទះមិនត្រឹមតែជារឿងដ៏ចម្លែកនោះទេ តែជាសត្វដ៏គ្រោះថ្នាក់បំផុត ប៉ុន្តែចំពោះស្រ្តីជនជាតិតៃវ៉ាន់ម្នាក់នេះបែរជាយល់ថា វាជាសត្វដ៏គួរអោយស្រឡាញ់ទៅវិញ»។

ស្រ្តីដែលជាទីស្រឡាញ់របស់ពពួកសត្វចិញ្ចឹមទាំងឡាយ បានឱ្យដឹងថា នាងជាគ្រូបង្វឹកក្រពើ ដែលមកពីប្រទេសតៃវ៉ាន់។ នាងតែងតែផុសរូបនិងវិដេអូនៅក្នុងផេក 鱷鄰居&沙西米 (Sashimi.caiman) ដែលក្នុងនោះដែរបានសរសេរសាររៀបរាប់ថា ទោះបីជាមុខឯងមើលទៅឃោឃៅគួរអោយខ្លាច ប៉ុន្តែពេលខ្លះមើលឯងគួរអោយស្រឡាញ់ម្យ៉ាងដែរ។
គាត់បានបន្ថែមថា “តាមពិតទៅ ខ្ញុំស្រឡាញ់សត្វតាំងពីក្មេង។ ខ្ញុំចិញ្ចឹមកណ្ដុរមាស ទន្សាយ ឬកំប្រុកដែលមានរបួស»រហូតដល់ថ្ងៃមួយ ឪពុករបស់ខ្ញុំបាននាំខ្ញុំទៅហាងលក់សត្វចិញ្ចឹមនៅពេលខ្ញុំអាយុ ៨ឆ្នាំ ហើយខ្ញុំបានឃើញ Caeman(ឈ្មោះក្រពើ) តូចក្នុងប្រអប់កញ្ចក់ ហើយក៏ចាប់អារម្មណ៍ស្រលាញ់នៅពេលឃើញដំបូង ដោយនិយាយទៅឪពុកខ្ញុំភ្លាមថា ខ្ញុំចង់បានវា!”
ក្នុងចំណោមក្រពើទាំងប្រាំពីរក្បាលនោះ មានក្រពើអាយុ ២៤ឆ្នាំមួយក្បាល ដែលនាងបានមកដោយឥតគិតថ្លៃ។ ដោយសារតែម្ចាស់មុនបានស្លាប់ គ្រួសារមិនអាចមើលថែវាទៀតទេ ហើយបដិសេធមិនបញ្ជូនក្រពើតូចនេះទៅកន្លែងសត្តឃាត។ ដូច្នេះហើយ ទើបនាងសម្រេចចិត្តទៅមើល ប្រទះឃើញក្រពើអៀន មិនព្រមដណ្ដើមជាមួយសត្វក្រពើផ្សេងទៀតសម្រាប់អាហារឡើយ។ ពួកគេស៊ីតែត្រី ហើយស៊ាំនឹងមនុស្ស ទើបនាងក៏នាំក្រពើត្រឡប់ទៅផ្ទះវិញ៕




អត្ថបទ៖ Bee
ប្រភព៖ khaosod
- Share This Post:






