WHO បានរាយការណ៍អំពីករណីនៃជំងឺរលាកថ្លើមយ៉ាងអាថ៌កំបាំង ដែលបានកើតចំពោះកុមារប្រមាណ ៣៤៨ នាក់ នៅទូទាំងពិភពលោក
- BY
- autoadmin
- May 11, 2022
អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនទទួលបានរបាយការណ៍ស្ដីពីករណីជំងឺរលាកថ្លើមស្រួចស្រាវយ៉ាងអាថ៌កំបាំង ដែលមិនដឹងពីប្រភពដើមពិតប្រាកដ រហូតដល់ទៅ ៣៤៨ ករណី នៅលើកុមារតូចៗ។ លោកស្រី Philippa Easterbrook អ្នកជំនាញខាងជំងឺរលាកថ្លើមរបស់ WHO បានប្រកាសអំពីតួលេខនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ ហើយភាគច្រើននៃករណីទាំងនោះ គឺមាននៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង។

លោកស្រី Easterbrook បាននិយាយថា កាលពីសប្តាហ៍មុន មានអ្នកជំងឺប្រហែលជា ៧០% បានធ្វើតេស្តវិជ្ជមានជាមួយវីរុសម្យ៉ាងហៅថា adenovirus ខណៈជារួមគឺអ្នកជំងឺរហូតដល់ទៅ ១៧% បានឆ្លងវីរុសនេះ ហើយរោគសញ្ញាដែលគេបានស្គាល់មានដូចជា ការឈឺបំពង់ក និងរាគជាដើម។ អ្នកជំនាញរបស់ WHO រូពនេះបានបង្ហាញថា៖«ការផ្តោតអារម្មណ៍ដ៏ធំនៅសប្តាហ៍ក្រោយ គឺនឹងផ្តោតលើការធ្វើតេស្តសេរ៉ូម (serological) សម្រាប់ការប៉ះពាល់ពីមុន និងភាពពាក់ព័ន្ធជាមួយជំងឺ COVID-19»។ លោកស្រីបាននិយាយថា WHO រំពឹងថា នឹងទទួលបានទិន្នន័យបន្ថែមស្តីពីការសិក្សាសំខាន់ៗទាំងនោះ ពីចក្រភពអង់គ្លេសនៅរយៈពេលមួយសប្តាហ៍ទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






