អន្តរជាតិ

សហរដ្ឋអាមេរិកបាននិយាយថា លោក ពូទីន កំពុងរៀបចំឱ្យមានសង្គ្រាមរយៈពេលវែងនៅអ៊ុយក្រែន

BY
autoadmin
May 11, 2022

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានព្រមានថា លោក វ្ល៉ាឌីមៀ ពូទីន កំពុងរៀបចំសម្រាប់សង្រ្គាមដ៏យូរអង្វែងនៅអ៊ុយក្រែន ដោយសូម្បីតែជ័យជំនះនៅភាគខាងកើត ក៏មិនអាចបញ្ចប់សង្គ្រាមនេះបានដែរ នេះបើតាមការចុះផ្សាយរបស់ BBC។ ការ​ព្រមាន​នេះ​កើត​ឡើង​ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​តែ​បន្ត​នៅ​ភាគ​ខាង​កើតអ៊ុយក្រែន ហើយទីក្រុងមូស្គូ ក៏បានកំណត់កងទ័ពរបស់ខ្លួនឡើងវិញ សម្រាប់ការដណ្តើមយកតំបន់ Donbas បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយករដ្ឋធានីកៀវ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងរបស់រុស្ស៊ី នៅតែស្ថិតក្នុងភាពគាំងដំណើរនៅឡើយ។

លោកស្រី Avril Haines នាយកផ្នែកចារកម្មជាតិបានប្រាប់សវនាការគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារថា លោក ពូទីន នៅតែមានបំណងចង់ដណ្ដើមយកការគ្រប់គ្រងលើសពីតំបន់ Donbas ប៉ុន្តែមហិច្ឆតា និងសមត្ថភាពយោធាធម្មតារបស់រុស្ស៊ី មិនបានសមប្រកបជាមួយបំណងនោះទេ។ លោកស្រីបានបន្ថែមថា ប្រធានាធិបតីរុស្ស៊ី ពូទីន កំពុងចាំមើលដំណោះស្រាយរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈដែលបញ្ហាអតិផរណា (លុយហើម) កង្វះស្បៀងអាហារ និងការកើនតម្លៃថាមពល កាន់តែអាក្រក់ទៅៗ។ លោក ពូទីន អាចនឹងប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើលោកយល់ថា ទាំងអស់នេះជាការគំរាមកំហែងចំពោះរុស្ស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: