ថៃ៖ ម្តាយអាយុ ៧០ឆ្នាំ និយាយលែងចេញ ក្រោយកូនប្រុសលួចដកលុយម្តាយពី ATM យកទៅបាចចែកអ្នកភូមិ
- BY
- autoadmin
- May 12, 2022
ថៃ៖ តាមប្រភពព័ត៌មានរបស់ Khaosod បានអោយដឹងថា មានករណីមួយដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២ កន្លងមកដោយ «បុរសម្នាក់មានឈ្មោះថា Wuttisak អាយុ៣៩ឆ្នាំ បានលួចកាត ATM ដើម្បីយកទៅដកលុយរបស់លោកយាយ Somwang អាយុ៧០ឆ្នាំ ដែលជាអ្នកស្រុក Saterk ខេត្ត Buriram។ អ្នកទាំងពីរគឺជាម្តាយកូននឹងគ្នា ដោយលោក Wuttisak បានលួចយកដកលុយពីកាត ATM របស់ម្តាយ ចំនួន ១០៩,០០០បាត រឺជាង ៣ពាន់ដុល្លារ បន្ទាប់មកទៀតក៏បានយកលុយទៅបាចនៅត្រង់ចំនុចកណ្តាលផ្សារនៃស្រុក Saterk តែម្តង។ លុះវេលាម៉ោង ៣ រសៀលថ្ងៃទី ៧ ឧសភា កន្លងមកក្រោយកើតហេតុលោកយាយ Somwang ក៏បានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចបុស្តិ៍ Saterk ដោយជួយឱ្យតាមរកលុយដែលបងប្អូនបានរើសនោះមកវិញ»។

លុះកាលពីថ្ងៃទី ១០ ឧសភា នេះលោកយាយ Somwang បានចេញមករៀបរាប់បន្តថា «ក្រោយពីបានត្រួតពិនិត្យចំនួនទឹកប្រាក់នៅក្នុងបញ្ជីធនាគាររួច ឃើញថាទឹកប្រាក់ចំនួន ជាង ៣ពាន់ដុល្លារត្រូវបានដកចេញទៅ។ លុះទឹកប្រាក់នៅក្នុងបញ្ជីធនាគារមួយទៀតក៏ត្រូវបានដកចេញទៅផងដែរ (ចំនួន ២០០,០០០បាត រឺជិត ៧ពាន់ដុល្លារ)។
បន្ទាប់ពីបានសាកសួរកូនប្រុស ក៏បានសារភាពថា វាជារឿងពិត លោកបានដកយកទឹកប្រាក់នោះទៅទិញឥវ៉ាន់,របស់របរប្រើប្រាស់ រួមទាំងចែកអោយអ្នកភូមិខ្ទេចគ្មានសល់។ ចំណែកលោកយាយដែលជាម្តាយបានពោលថា លោកយាយពិតជាមិនដឹងថាត្រូវធ្វើបែបណាតទៅមុខទៀតទេ ដោយសារតែអាណិតកូន ណាមួយចង់អោយមានអ្នកជួយយកទៅអប់រំអោយដឹងខុសត្រូវ ព្រោះបើទុកបែបនេះតទៅមុខទៀតច្បាស់ជាអស់ផ្ទះនៅជាមិនខាន»៕




អត្ថបទ៖ Bee
ប្រភព៖ khaosod
- Share This Post:






