អន្តរជាតិ

បុរសម្នាក់ វះកាត់មិនបានប៉ុន្មានម៉ោងផង អង្វរគ្រូពេទ្យសុំចេញពីមន្ទីរពេទ្យដើម្បីទៅរៀបមង្គលការផ្អើលអស់អ្នកលេងបណ្ដាញសង្គម

BY
autoadmin
May 12, 2022

ថៃ៖ តាមប្រភពព័ត៌មានរបស់ sanook ដែលបានចុះផ្សាយកាលពីថ្ងៃទី ១១ ឧសភា បានអោយដឹងថា បុរសម្នាក់បានសុំចេញពីមន្ទីរពេទ្យទាំងវះកាត់ទើបតែបានប៉ុន្មានម៉ោង ដើម្បីទៅរៀបការ។ រឿងរ៉ាវដែលកំពុងល្បីល្បាញពេញបណ្ដាញសង្គមនេះ គឺមានដំណើរដើមទងបែបនេះ៖  ដំបូងឡើយគូស្នេហ៍ ១គូ បានរៀបចំពិធីមង្គលការ តែភាគីកូនកំលោះត្រូវវះកាត់ពោះវៀនដុះខ្នែងជាបន្ទាន់។

យ៉ាងណាមិញការវះកាត់មិនមែនជាឧបសគ្គឡើយ ដោយបុរសជាកូនកំលោះបានសុំគ្រូពេទ្យចេញពីមន្ទីរពេទ្យដើម្បីចូលរួមពិធីមង្គលរបស់ខ្លួនឯង បន្ទាប់ពីការវះកាត់រួចរាល់នៅម៉ោង ១ទៀបភ្លឺ ហើយដឹងខ្លួន ម៉ោង ៥ទៀបភ្លឺ ។

រឿង​នេះ​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​កោតសរសើរ​ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ពួក​គេ ។ ព្រោះ​កូន​កំលោះ​ខំ​អស់​ពី​ចិត្ត​មក​ធ្វើ​ពិធី កូនក្រមុំ​ក៏​មើល​ថែ​កូន​កំលោះ​ឱ្យ​បាន​ល្អ​រហូត​ដល់​ពិធី​មង្គលការ​ត្រូវ​បាន​បញ្ចប់។ ហើយ​បញ្ជូន​បុរស​នោះ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាលវិញ៕

អត្ថបទ៖ Bee
ប្រភព៖ sanook

 

Share This Post: