ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទារក២នាក់ដែលអ្នកវិទ្យាសាស្ត្រចិនប្រើវិធីសាស្ត្រកែហ្សែនដំបូងបង្អស់លើពិភពលោកបានកើតមកហើយ!

    BY autoadmin November 27, 2018
    ទារក២នាក់ដែលអ្នកវិទ្យាសាស្ត្រចិនប្រើវិធីសាស្ត្រកែហ្សែនដំបូងបង្អស់លើពិភពលោកបានកើតមកហើយ!

    ប្រទេសចិន៖ ថ្មីៗនេះទារកពីរនាក់ដែលអ្នកវិទ្យាសាស្ត្របានកែហ្សែនរបស់ពួកគេត្រូវបានចាប់កំណើតជាស្ថាពរ។ ការពិសោធន៍នេះគឺដើម្បីបង្កើតទារកដែលមានភាពស៊ាំទៅនឹងមេរោគអេដស៍ ដោយធ្វើការកែសម្រួលការលូតលាស់របសទារកតាមរយៈហ្សែនរបស់វា​។ គួរឱ្យដឹងផងដែរថាមេរោគអេដស៍ចូល និងឆ្លងទៅកោសិការបស់យើងដោយភ្ជាប់នឹងប្រូតេអ៊ីនម្យ៉ាងហៅថា CCR5 ដូចនេះហើយទើបក្រុមអ្នកវិទ្យាសាស្ត្រចិនដឹកនាំដោយលោក He Jiankui មកពីសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានប្រើបច្ចេកទេសកែសម្រួលហ្សែន CRISPR ដើម្បីព្យាយាមបញ្ឈប់ការចម្លងនេះ។

    យ៉ាងណាមិញក្នុងការពិសោធន៍នេះគឺត្រូវបានចូលរួមដោយបុរសនិងស្ត្រីចំនួន៧គូ ដោយក្នុងនោះពួកក្រុមបុរសគឺមានផ្ទុកមេរោគអេដស៍ និងក្រុមស្ត្រីគឺគ្មានផ្ទុកនោះទេ ហើយពួកគេនឹងទទួលបានការព្យាបាលដោយ IVF ដើម្បីជាថ្នូរនឹងការចូលរួមធ្វើការពិសោធន៍នេះក្នុងទម្រង់ជា «កម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំងជំងឺអេដស៍» ។ ពួកគេនឹងត្រូវបានជម្រាបឱ្យដឹងពីលទ្ធផលនៃការពិសោធន៍នេះយ៉ាងពេញលេញ។ ទោះបីជាលទ្ធផលពេលនេះគឺសម្រេចបានពិតមែន តែក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះនៅមិនទាន់ច្បាស់ថាការកែហ្សែន CCR5 ទៅលើអំប្រ៊ីយ៉ុង នឹងមានលទ្ធផលបែបណានាពេលអនាគតនោះទេ។ ការពិសោធន៍នេះគឺមានគោលបំណងបញ្ចៀសម៉េរោគដែលជម្លងពីឪពុកទៅទារកតែប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ newscientist

    Share This Post: