ខ្មែរណូត

ស្វែងរក

  • កីឡា

    Dembele ស្នើសុំឲ្យ Barcelona លក់រូបគេចេញនៅក្នុងខែមករាខាងមុខនេះដើម្បីសម្រួលដល់ការត្រលប់មកវិញរបស់ Neymar

    BY Khmernote Media November 27, 2018
    Dembele ស្នើសុំឲ្យ Barcelona លក់រូបគេចេញនៅក្នុងខែមករាខាងមុខនេះដើម្បីសម្រួលដល់ការត្រលប់មកវិញរបស់ Neymar

    ខ្សែប្រយុទ្ធ Ousmane Dembele បានស្នើសុំឲ្យ Barcelona លក់រូបគេចេញនៅក្នុងខែមករាខាងមុខ ដើម្បីសម្រួលដល់ការត្រលប់មកវិញរបស់ Neymar ក្នុងពេលខាងមុខនេះ។

    ខ្សែប្រយុទ្ធវ័យ 21 ឆ្នាំរូបនេះកំពុងមានបញ្ហាចម្រួងចម្រាសជាមួយនឹងលោក Ernesto Valverde រហូតត្រូវបានមិនជាប់ឈ្មោះទាំងជម្រើសដំបូងរួមទាំងកីឡាករបម្រុងផងដែរ។ ខ្សែប្រយុទ្ធ Ousmane Dembele ត្រូវបានក្លឹបអ្នកមានបុណ្យ Barcelona ទិញពីក្លឹប Dortmund កាលពីឆ្នាំ 2017 ក្នុងតម្លៃផ្ទេរ 105លានអឺរ៉ូ។ ក្រោយពេល PSG អនុញ្ញាតឲ្យ Neymar ចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ លោក Ernesto Valverde មានគម្រោងដាក់ខ្សែប្រយុទ្ធ Dembele ក្នុងកិច្ចព្រមព្រៀងដើម្បីសម្រួលដល់ការត្រលប់មកវិញរបស់ Neymar ដើម្បីយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះត្រលប់មកកាន់ទឹកដី Camp Nou វិញ។

    ក្នុងមួយរយៈចុងក្រោយនេះ Dembele ត្រូវបានគេរិះគន់យ៉ាងខ្លាំងអំពីរបបអាហាររបស់គេ ដោយខ្សែប្រយុទ្ធរូបនេះហូបអាហារដែលមានជាតិខ្លាញ់ច្រើននៅផ្ទះរបស់គេ ដោយបោះបង់ការហូបអាហារសុខភាពដែលរៀបចំដោយចុងភៅ។

    បន្ទាប់ពីជួយឲ្យ Barcelona តាមស្មើ Atletico Madrid កាលពីថ្ងៃសៅរ៍កន្លងទៅនេះ Dembele បានស្នើសុំឲ្យ Barcelona លក់រូបគេចេញនៅក្នុងខែមករាខាងមុខនេះដើម្បីសម្រួលដល់ការត្រលប់មកវិញរបស់ Neymar។ Dembele ពេលត្រូវបានក្លឹបធំៗនៅក្នុងលីគកំពូល Premier League ចាប់អារម្មណ៍ ក្រៅពីនេះមាន PSG ផងដែរក៏បានចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរូបនេះដែរ។

    បុត្រ

    ប្រភព៖ Goal

    Share This Post: