ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សំណាងមែន! អ្នកដំណើរម្នាក់ប្រថុយបើកយន្តហោះចុះចតបានដោយជោគជ័យ ក្រោយពីឡុតបានដួលសន្លប់

    BY autoadmin May 13, 2022
    សំណាងមែន! អ្នកដំណើរម្នាក់ប្រថុយបើកយន្តហោះចុះចតបានដោយជោគជ័យ ក្រោយពីឡុតបានដួលសន្លប់

    យោងតាមប្រភពព័ត៌មានរបស់ Daily mail ដែលបានចុះផ្សាយកាលពីថ្ងៃទី១១ ឧសភា បានអោយដឹងថា មានករណីដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើយ ដោយមានអ្នកដំណើរម្នាក់ស្ថិតនៅលើយន្តហោះ ដែលហោះចេញពីរដ្ឋ Bahamas ទៅកាន់រដ្ឋ Florida សហរដ្ឋអាមេរិក បានបើកយន្តហោះចុះចតដោយជោគជ័យកាលពីថ្ងៃទី ១០ ខែឧសភាកន្លងទៅ បើទោះជាមិនមានបទពិសោធន៍ក្នុងការបើកយន្តពីមុនមកក៏ដោយ ដោយសារតែពីឡុតបានដួលសន្លប់។ ទោះជាយ៉ាងណាការបើកបរយន្តហោះនេះអ្នកដំណើរមិនបានបើកបរតែម្នាក់ឯងឡើយ ប៉ុន្តែលោកទទួលបានការណែនាំពីលោក Robert Morgan ដែលជាអ្នកគ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស ដែលបានបោះពុម្ពរូបភាពនៃផ្ទាំងបញ្ជា និងប៊ូតុងនៅក្នុងកាប៊ីនយន្ដហោះរួមជាមួយនឹងដំណាក់កាលនៃការហោះហើរ និងបញ្ជាយន្តហោះឱ្យចុះចត ដើម្បីឱ្យអ្នកដំណើរនេះចុះចតយន្តហោះដូចដែលពួកគេណែនាំ។

    លោក Morgan បានផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍ទូរទស្សន៍ WBPF ថា នៅ​ពេល​កើតហេតុ គាត់​កំពុង​អាន​សៀវភៅ​នៅ​ខាង​ក្រៅ ភ្លាម​នោះ​ក៏​បាន​ទទួល​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ថា អ្នកដំណើរ​គ្មាន​បទពិសោធន៍​កំពុង​បើក​យន្តហោះ​ដើម្បី​ចុះចត។ លោកបានបន្ថែមថា «ខ្ញុំដឹងថា យន្តហោះនេះហោះដូចយន្តហោះដទៃទៀត ដូច្នេះ​ខ្ញុំ​ប្រាប់​គាត់​ឲ្យ​ស្ងប់​ចិត្ត ហើយចង្អុលផ្លូវទៅគាត់ ហើយ​បាន​ប្រាប់​គាត់​ឲ្យ​បន្ថយ​ល្បឿន ដើម្បី​គាត់​អាច​ចត​បាន»។

    ចំណែកអ្នកបើកយន្តហោះនេះ ឃើញ​ថា​ក្រោយ​ពីកើត​ហេតុ​គាត់​នៅ​តែ​សន្លប់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយ​នៅ​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា​វាសនា​យ៉ាងណា​នោះ​ទេ ៕

    អត្ថបទ៖ Bee
    ប្រភព៖ dailymail

     

    Share This Post: