ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើង និងខាងត្បូងចាប់ដៃគ្នាដាក់បញ្ចូលកីឡាចំបាប់បែបប្រពៃណីរបស់ខ្លួនចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

    BY autoadmin November 27, 2018
    កូរ៉េខាងជើង និងខាងត្បូងចាប់ដៃគ្នាដាក់បញ្ចូលកីឡាចំបាប់បែបប្រពៃណីរបស់ខ្លួនចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

    កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានរួមដៃគ្នាដាក់បញ្ចូលកីឡាចំបាប់បែបប្រពៃណីរបស់ខ្លួនចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីទៅដល់អង្គការសហប្រជាជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា ការពិតកូរ៉េទាំងពីរបានដាក់ការស្នើកីឡាចំបាប់នេះរៀងខ្លួន តែក្រោយមកក៏មានការឯកភាពដាក់ជារួមតែម្តងដែលវាជាសញ្ញាមួយនៃភាពរួបរួមរបស់កូរ៉េទាំងពីរ។ មិនតែប៉ុណ្ណោះប្រទេសទាំងពីរបានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសទាំងពីរបានភ្ជាប់ផ្លូវមួយឆ្លងកាត់ព្រំដែនរួមគ្នាជាលើកដំបូងក្នុងរយៈពេល១៤ឆ្នាំ ខណៈដែលកាលពីដើមខែនេះកូរ៉េខាងត្បូងបានផ្តល់ជាក្រូចឃ្វិចរាប់រយតោនទៅដល់កូរ៉េខាងជើងជាថ្នូរនឹងផ្សិតស្រល់មកវិញ។

    កីឡាចំបាប់នេះត្រូវបានប្រទេសទាំងពីរឱ្យឈ្មោះថាជា ssirum ដែលជាទម្រង់នៃការចំបាប់បែបប្រពៃណី និងត្រូវបានអនុវត្តនៅពិធីបុណ្យភូមិអស់ជាច្រើនសតវត្ស ហើយកីឡានេះមានភាពស្រដៀងគ្នាទៅនឹង Sumo របស់ជប៉ុនផងដែរ។ រហូតមកដល់ពេលនេះកូរ៉េខាងជើង និងកូរ៉េខាងត្បូងតែងតែដាក់សំណើដេញថ្លៃដាច់ដោយឡែកពីគ្នាដើម្បីឱ្យមានការទទួលស្គាល់លើបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ប៉ុន្តែនៅឯកិច្ចប្រជុំមួយនាទីក្រុងប៉ារីសកាលពីខែមុនជាមួយប្រធានាធិបតីកូរ៉េខាងត្បូង អគ្គនាយកអង្គការយូណេស្កូលោកស្រី Audrey Azoulay បានស្នើសុំឱ្យប្រទេសទាំងពីរមានការដាក់សំណើរួមគ្នា ហើយយោបល់នេះក៏ត្រូវបានយកមកត្រិះរិះពីសំណាក់កូរ៉េខាងជើងដូចគ្នា៕


    អត្ថបទ៖ លីដា
    ប្រភព៖ straitstimes

    Share This Post: