ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Donald Trump គំរាមតំឡើងពន្ធ ១០ ទៅ ២៥% ពីផលិតផល Apple ដែលផលិតក្នុងប្រទេសចិន

    BY autoadmin November 27, 2018
    លោក Donald Trump គំរាមតំឡើងពន្ធ ១០ ទៅ ២៥% ពីផលិតផល Apple ដែលផលិតក្នុងប្រទេសចិន

    ប្រសិនបើអ្នកធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាលោក Tim Cook បានព្យាយាមរក្សាជំហរល្អជាមួយនឹងលោក Donald Trump នោះ វាជាពេលវេលា ដែលអ្នកត្រូវដឹងហើយ។ លោក Donald Trump បានប្រាប់សារព័ត៌មាន Wall Street Journal កាលពីថ្ងៃចន្ទថា វាអាចទៅរួចដែរថា សហរដ្ឋអាមេរិកនឹងអនុវត្តពន្ធគយថ្មី ទៅផលិតផលបច្ចេកវិទ្យាដែលផលិតនៅចិនដូចជា iPhone ជាដើម។ លោកប្រធានាធិបតីបាននិយាយថា ពន្ធថ្មីអាចកើនឡើងដល់ ១០%ឬ ២៥% ការលើកឡើងនេះគឺមុន៤ថ្ងៃដែលលោកនឹងត្រូវជួបជាមួយមេដឹកនាំចិនលោកស៊ីជីនពីងសម្រាប់កិច្ចចរចាពាណិជ្ជកម្មខាងមុខ។

    លោក Donald Trump បានសន្យាដល់លោក Tim Cook ថានឹងមិនការដាក់ពន្ធលើផលិតផលរបស់ក្រុមហ៊ុន Apple ដែលបានខកខានដល់ជុំទីមួយនៃពន្ធគយដែលត្រូវបានអនុវត្តដោយរដ្ឋបាល Trump កាលពីខែកញ្ញានោះទេ ប៉ុន្តែសំណាងរបស់ក្រុមហ៊ុនប្រហែលជាមិនមានរហូតនោះទេប្រសិនបើទូរស័ព្ទ iPhone ត្រូវបានកំណត់ពន្ធពី ១០% ទៅ ២៥% ពេលក្រោយនោះ ​ព្រោះថាអ្នកប្រើប្រាស់អាចនឹងត្រូវចំណាយខ្ពស់លើសពីមុនទៀត ខណៈដែលទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple កំពុងឡើងតម្លៃខ្ពស់ស្រាប់។ តាមការឱ្យដឹងមួយថា ៦០% នៃចំណូលរបស់ក្រុមហ៊ុន Apple គឺបានមកពីទូរស័ព្ទ iPhone នេះឯង។ ផលិតផល Apple ផ្សេងទៀតដែលបានប្រមូលផ្តុំគ្នាផលិតនៅប្រទេសចិនដូចជា AirPods, MacBook Pro, iPad និង Apple Watch ក៏អាចជាកម្មវត្ថុនៃការអនុវត្តពន្ធថ្មីផងដែរ៕


    អត្ថបទ៖ លីដា
    ប្រភព៖ fastcompany

    Share This Post: