របាយការណ៍ជាបឋមអំពីការធ្លាក់យន្តហោះក្រុមហ៊ុន Lion Air នឹងត្រូវរំពឹងថាទទួលបានថ្ងៃនេះ
ប្រទេសឥណ្ឌូនេស៊ី៖ ក្រុមអ្នកស៊ើបអង្កេតត្រូវបានគេរំពឹងថា នឹងចេញផ្សាយរបាយជាការណ៍បឋមនៅថ្ងៃពុធថ្ងៃទី២៨ ខែវិច្ឆិកានេះ ចំពោះករណីធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលបានធ្វើឱ្យមនុស្សចំនួន១៨៩នាក់ស្លាប់ ដោយយន្តហោះនេះធ្លាក់ចូលក្នុងសមុទ្រកាលពីខែមុន។ យន្តហោះ Boeing 737 Max បានបាត់ពីរ៉ាដាបន្ទាប់ពីហោះចេញពីទីក្រុងហ្សាកាតាកាលពីថ្ងៃទី២៩ ខែតុលា ហើយបានធ្លាក់ចូលក្នុងសមុទ្រភាគខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ីបន្ទាប់ពីបានហោះហើរត្រឹម ១៣នាទីបន្ទាប់ពីមានស្នើសុំត្រឡប់ទៅរដ្ឋធានីវិញ។
ការស្រាវជ្រាវនេះមិនត្រូវបានគេរំពឹងថា នឹងបង្ហាញពីមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ធ្លាក់យន្តហោះនេះទេ ប៉ុន្តែវាអាចជួយឱ្យមានពន្លឺបន្ថែមអំពីមូលហេតុ ដែលយន្តហោះដឹកអ្នកដំណើរថ្មី និងទំនើបបំផុតមួយនេះធ្លាក់ចុះពីលើមេឃដោយសារអ្វី។ រហូតមកដល់ពេលនេះក្រុមអ្នកស៊ើបអង្កេតបាននិយាយថា យន្តហោះនេះមានបញ្ហាជាមួយនឹងឧបករណ៍ចាប់សញ្ញាល្បឿន និងសញ្ញានៃការវាយប្រហារ (AOA) ដែលជំរុញឱ្យមានបញ្ហា។ ឧបករណ៍ចាប់សញ្ញា AOA ផ្តល់ទិន្នន័យអំពីមុំខ្យល់ដែលហើរលើស្លាបយន្តហោះ ដែលអាចឱ្យអាកាសយានិកដឹងពីបន្ទុករបស់វា។ របាយការណ៍ផ្សេងមួយទៀតបានឱ្យដឹងដែរថាក្រុមអាកាសយានិក និងក្រុមហ៊ុនអាកាសចរណ៍នេះគឺមិនបានដឹងនូវការដាក់បន្ថែមឬផ្លាស់ប្តូរមុខងារលើយន្តហោះ Boeing ថ្មីនេះទេ។
ក្នុងនោះផងដែរទិន្នន័យប្រអប់ខ្មៅបានបង្ហាញថា យន្ដហោះមានបញ្ហាសូចនាករល្បឿនជាច្រើនដងមកហើយមុនពេលមានរឿងរ៉ាវកើតឡើង។ យ៉ាងណាមិញក្តីព្រួយបារម្ភបានកើតមានឡើងដោយសារក្រុមហ៊ុន Lion Air នេះមិនដាក់យន្តហោះត្រឡប់ទៅឱ្យក្រុមហ៊ុន Boeing ជួសជុលវិញឡើយមុនពេលដែលមានការធ្លាក់នេះ។ ចំណែកក្រុមហ៊ុនផលិតយន្តហោះ Boeing វិញក៏ប្រឈមមុខជាមួយនឹងបញ្ហាបច្ចេកទេសលើយន្តហោះប្រភេទថ្មីនេះ និងបានទទួលការហាមឃាត់ពីសហភាពអឺរ៉ុប និងដែនអាកាសអាមេរិករយៈពេលយូរទៀតផង៕



អត្ថបទ៖ លីដា
ប្រភព៖ straitstimes