ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Stephen Hillenburg អ្នកបង្កើតគំនូរជីវចល SpongeBob បានទទួលមរណភាពក្នុងវ័យ ៥៧ឆ្នាំ

    BY autoadmin November 28, 2018
    លោក Stephen Hillenburg អ្នកបង្កើតគំនូរជីវចល SpongeBob បានទទួលមរណភាពក្នុងវ័យ ៥៧ឆ្នាំ

    លោក Stephen Hillenburg អ្នកបង្កើតក្រុមតុក្កតា Nickelodeon megahit ដែលមានចំណងជើងថា “SpongeBob SquarePants” បានទទួលមរណភាពកាលពីថ្ងៃចន្ទក្នុងវ័យ ៥៧ឆ្នាំដោយជំងឺម្យ៉ាងឈ្មោះ Amyotrophic lateral sclerosis (ALS) ដែលបានវាយប្រហារមកលើគាត់តាំថតែពីខែមិនាឆ្នាំមុន។ លោក Stephen Hillenburg ត្រូវបានគេឱ្យដឹងថាបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Humboldt State ក្នុងឆ្នាំ១៩៨៤ ជាមួយនឹងបរិញ្ញាបត្រផ្នែកធនធានធម្មជាតិ។ ដោយសារគាត់ជាមនុស្សដែលស្រឡាញ់ធម្មជាតិ លោកបានក្លាយជាគ្រូបង្រៀនជីវសាស្ត្រសមុទ្រនៅឯវិទ្យាស្ថាន  Orange County Marine ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ក្រោយមកជាមួយនឹងទេពកោសល្យសិល្បៈរបស់គាត់ និងការស្រឡាញ់ទឹកសមុទ្រនិងសត្វសមុទ្ររបស់គាត់ បាននាំគាត់ឱ្យតាក់តែងនិងគូរគំនូរជីវចល SpongeBob នេះឡើង។

    លោក Stephen Hillenburg បានចាប់ផ្តើមអាជីពជីវចលរបស់គាត់នៅឆ្នាំ១៩៨៧ ហើយបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកគំនូរនៅវិទ្យាស្ថានវិចិត្រសិល្បៈរដ្ឋកាលីហ្វ័រនីញ៉ានៅទីក្រុង Valencia និងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិចិត្រសិល្បៈនៅឆ្នាំ១៩៩២។ គំនូរជីវចល SpongeBob SquarePants របស់លោកគឺទទួលបានជោគជ័យខ្លាំងណាស់ ហើយថែមទាំងទទួលបានពានរង្វាន់ Emmy Awards, Annie Awards, និង ASACP Awards ពីអាមេរិក និងអង់គ្លេសផងដែរ ហើយវាបានទទួលចំនូលសរុបជាង ១៤០លានដុល្លារ និងបានដាក់បញ្ចូលការបកប្រែ (dub) ជាង៦០ភាសា៕

    អត្ថបទ៖ លីដា
    ប្រភព៖ variety

    Share This Post: