កីឡា

លោក Morinho ត្រេកអរខ្លាំងពេកទាញដបទឹកបោកចោល ក្រោយពេល Fellaini សុតបញ្ចូលទីនៅក្នុងនាទីទី 90

BY
Khmernote Media
November 28, 2018

លោក Jose Mourinho ត្រេកអរដល់ថ្នាក់ទាញដបទឹកយកមកបោកចោលក្រោយពេលខ្សែបម្រើ Marouane Fellaini សុតបញ្ចូលទីនៅក្នុងនាទីទី 90 ជួយឲ្យក្លឹបបិសាចក្រហម Manchester United យកឈ្នះក្លឹប Young Boys ដោយលទ្ធផល 1-0 ហើយបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ UEFA Champion League។

ការប្រកួតរវាងបិសាចក្រហម Manchester United និង Young Boys កាលពីម្សិលមិញក្នុងវគ្គចែកពូលពានរង្វាន់ UEFA Champion League អាចនិយាយថាគឺជាការប្រកួតដ៏តានតឹងមួយ បន្ទាប់ពី Manchester United ព្យាយាមគ្រប់គ្រងបាល់សឹងតែ 90 នាទី ហើយព្យាយាមសុតដល់ទៅ 19 ជើងឯណោះ ប៉ុន្ដែចំគោលដៅតែ 3 ជើងទេ ដែលជាហេតុធ្វើឲ្យលោក Mourinho ពុំសូវសប្បាយចិត្ត រហូតដល់នាទីទី 90 ខ្សែបម្រើ Marouane Fellaini បានសុតបញ្ចូលទីជួយឲ្យបិសាចក្រហម Manchester United យកឈ្នះ Young Boys ដោយលទ្ធផល 1-0 ភ្លាមៗនោះលោក Mourinho រំភើបពេកក៏ទាញយកប្រដាប់ដាក់ដបទឹកមកបោកចោលដើម្បីអបអរគ្រប់សុតបញ្ចូលទីរបស់ Fellaini។

គួរបញ្ជាក់ដែរថា ក្រោយយកឈ្នះក្លឹប Young Boys កាលពីយប់មិញនេះក្លឹបបិសាចក្រហម Manchester United បានឆ្ពោះដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champion League។

បុត្រ

Share This Post: