ខ្មែរណូត

ស្វែងរក

  • កីឡា

    Ronaldo ក្លាយជាកីឡាករដំបូងដែលឈ្នះដល់ទៅ 100 ប្រកួតក្នុងពានរង្វាន់ UEFA Champion League

    BY Khmernote Media November 28, 2018
    Ronaldo ក្លាយជាកីឡាករដំបូងដែលឈ្នះដល់ទៅ 100 ប្រកួតក្នុងពានរង្វាន់ UEFA Champion League

    ខ្សែប្រយុទ្ធ Cristiano Ronaldo ក្លាយជាកីឡាករដំបូងក្នុងប្រវតិ្តសាស្រ្ដរបស់ Champion League ដែលក្លាយជាកីឡាករដំបូងឈ្នះ 100 ប្រកួតនៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឹរ៉ុប UEFA Champion League។

    កំណត់ត្រាថ្មីរបស់ Ronaldo បានធ្វើឡើងក្រោយពេល Juventus យកឈ្នះ Valencia ដោយលទ្ធផល 1-0 កាលពីម្សិលមិញក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គចែកពូល។ ដូចគ្នានឹងការឈ្នះកាលពីម្សិលមិញរបស់ Juventus នោះ ក្លឹបយក្សរបស់អ៊ីតាលីមួយនេះបានបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយជាមួយនឹងក្លឹបបិសាចក្រហម Manchester United នៅក្នុងពូល។

    ខ្សែប្រយុទ្ធ Cristiano Ronaldo ចាប់ផ្ដើមបង្ហាញខ្លួននៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League លើកដំបូងជាមួយនឹងក្លឹបបិសាចក្រហម Manchester United នៅក្នុងឆ្នាំ 2003 ដោយពេលនោះបិសាចក្រហម Manchester United ទទួលរងបរាជ័យក្រោយថ្វីជើងក្លឹប Stuttgart។ គិតមកត្រឹមពេលនេះខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញខ្លួននៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League បានចំនួន 163 ប្រកួតហើយពេលនេះ Ronaldo ក្លាយជាកីឡាករដំបូងដែលឈ្នះការប្រកួតពានរង្វាន់ UEFA Champion League ដល់ទៅ 100 ប្រកួត។

    បុត្រ

    ប្រភព៖ Goal

    Share This Post: