អន្តរជាតិ

ថៃ៖ ពីអ្នកធ្លាប់ពន្ធនាគារ ខំប្រឹងកែប្រែខ្លួនឯង ដោយតស៊ូដើរលក់ស្វាយទឹកត្រីស្កររហូតអាចបើកហាងរកប្រាក់ចំណូលបានរាប់មុឺនដុល្លារ ទិញផ្ទះទិញឡានបានតាមក្ដីស្រមៃ

BY
autoadmin
May 20, 2022

ថៃ៖ តាមការបង្ហាញអំពីជីវប្រវត្តិរបស់ម្ចាស់ហាងរូបនេះតាមរយៈទំព័ររបស់ sentangsedtee បានអោយដឹងថា បុរសជនជាតិថៃម្នាក់មានឈ្មោះ កេង ធ្លាប់ធ្វើការងារខុសច្បាប់ ហើយត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារដល់ទៅ ១២ឆ្នាំ រហូតដល់ថ្ងៃមួយលោកប្តេជ្ញាចិត្តថា នឹងកែខ្លួនគ្មានថ្ងៃដើរចូលទៅក្នុងមន្ទីរឃុំខ្លួនអោយគ្រួសារត្រូវអាម៉ាស់ទៀតឡើយ។

ក្រោយពីលោកកេង ភ្ញាក់ខ្លួនបែបនេះ លោកក៏បានប្រឹងប្រែងធ្វើការងារ និងប្រព្រឹត្តខ្លួនល្អរហូតបានចេញពីមន្ទីរឃុំខ្លួន។ លុះមានថ្ងៃមួយនៅផ្ទះលោកកេង បានជួយប្អូនស្រីធ្វើស្វាយទឹកត្រីស្ករ។ ក្រោយពីលោកឃើញប្អូនលក់ដាច់ដូចនេះ លោកក៏បានសុំប្អូនស្រីលក់ដែរ ចំណែកប្អូនស្រីឃើញបងប្រុសតាំងចិត្តដូច្នេះ ក៏បានផ្ដល់ដើមទុនដល់បងប្រុសចំនួន ៧០០ដុល្លារ។

ទម្រាំតែលោកឈានដល់ចំនុចនេះលោកបានឆ្លងកាត់ការដើរលក់នៅទីប្រជុំជន តាមផ្សារនិងទីកន្លែងមនុស្សកកកុញជាដើម។ លោកតែងរត់រកភ្ញៀវ រហូតអាចចងចិត្តអតិថិជនអោយជាប់ចិត្តទៅនឹងរសជាតិស្វាយទឹកត្រីស្ករនេះបាន។ ទាំងអស់នេះគឺបានមកពីការឧស្សាហ៍ព្យាយាម និងចេះកែប្រែទៅតាមតម្រូវការ ក៏ដូចជាទទួលស្តាប់នៅការណែនាំផ្សេងៗពីអ្នកជុំវិញខ្លួន ទើបលោក កេង ទទួលបានជោគជ័យបន្តិតម្តងៗ រហូតឈានដល់គោលដៅដ៏ធំ។ ការលក់របស់លោកមានការកើនឡើងជារឿយៗ ទើបលោកសម្រេចបើកហាងសាឡន ថែសម្ផស្សជូនមិត្តស្រី ក៏ដូចជា ទិញផ្ទះ ទិញឡានចំនួន ២គ្រឿង ទិញដី ដោយទាំងអស់នេះគឺដើម្បីជារង្វាន់សម្រាប់ជីវិតលោកផងដែរ៕

អត្ថបទ៖ Bee

ប្រភព៖ sentangsedtee

Share This Post: