Starbucks នឹងដាក់កម្មវិធីទប់ស្កាត់អ្នកមើលរឿង Porn តាម WiFi សាធារណៈរបស់ខ្លួននៅដើមឆ្នាំ២០១៩នេះ
អស់រយៈពេលជាច្រើនឆ្នាំមកហើយហាងកាហ្វេដ៏ល្បីយីហោ Starbucks បានចាប់អារម្មណ៍ចំពោះការមិនឃាត់អតិថិជនរបស់ខ្លួន កុំឱ្យមើលវីដេអូអាសអាភាសនៅក្នុងហាង ហើយដើមឆ្នាំក្រោយនេះ Starbucks និងប្រើកម្មវិធីការពារម៉្យាងដែលនឹងបានទប់ស្កាត់ការមើលវិដេអូសិចនិងវិដេអូអាសអាភាសផ្សេងៗតាមរយៈ WiFi នៅក្នុងហាង។ ក្រុមហ៊ុន Starbucks បានប្រាប់ទៅកាន់សារព័ត៌មាន The Verge ថាពួកគេបានរកឃើញដំណោះស្រាយដើម្បីការពារបញ្ហានេះនៅក្នុងហាងរបស់គេ ហើយនឹងចាប់ផ្តើមអនុវត្តក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ២០១៩។
យ៉ាងណាមិញលោកស្រី Donna Rice Hughes នាយកប្រតិបត្តិរបស់អង្គភាព «Enough Is Enough» បាននិយាយថាក្រុមហ៊ុន Starbucks បានបរាជ័យក្នុងការការពារអតិថិជនរបស់ខ្លួន និងតាមដានផែនការរបស់ខ្លួនដើម្បីរារាំងបញ្ហាជាក់ស្តែង។ ហាងកាហ្វេ Starbucks កំពុងតែបើកទ្វារឱ្យពិរុទ្ធជនផ្លូវភេទចូលមើលរូបភាពអាសអាភាសកុមារ និងរូបភាពអាសអាភាសផ្សេងៗដោយប្រើប្រាស់សេវាកម្ម WiFi សាធារណៈរបស់ Starbucks នេះ។ អង្គភាព Enough Is Enough បាននិយាយថា៖ បណ្តាញ Wi-Fi សាធារណៈ “កំពុងទាក់ទាញកុមារអនាថានិងពិរុទ្ធករភេទ” ហើយធ្វើឱ្យកុមារប្រឈមនឹងគ្រោះថ្នាក់ជាច្រើន។

អត្ថបទ៖ លីដា
ប្រភព៖ theverge