ចិន៖ ស្រ្តីវ័យ ៤២ឆ្នាំម្នាក់លង់ស្រលាញ់កូនប្រុសរបស់មិត្តភក្តិជិតស្និទ្ធខ្លួនឯង រហូតបានរៀបការនឹងគ្នា
- BY
- autoadmin
- May 23, 2022
ចិន៖ តាមប្រភពព័ត៌មានរបស់វេបសាយ new.qq ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៩ ឧសភា បានអោយដឹងពីរឿងរ៉ាវគូស្នេហ៍មកពីខេត្ត Jiangxi ប្រទេសចិន ដែលជាគូស្នេហ៍រវាងស្ត្រីអាយុ ៤២ឆ្នាំ និងបុរសអាយុ ២៧ឆ្នាំ ដែលស្រលាញ់គ្នារហូតដល់រៀបការ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺខាងបុរស ជាកូនប្រុសរបស់មិត្តជិតស្និទ្ធរបស់ស្រ្តីនោះ ដែលនាងបានស្គាល់តាំងពីនៅក្មេង មុនពេលក្លាយជារឿងស្នេហានៅពេលគាត់ធំឡើង។
តាមសារព័ត៌មានដដែល ស្រ្តីរូបនោះបានកើតនៅឆ្នាំ១៩៨០ រីឯក្មេងប្រុសកើតនៅឆ្នាំ១៩៩៥ ។ នាង គឺជាមិត្តជិតស្និទ្ធរបស់ម្ដាយក្មេងប្រុសនោះអស់រាប់សិបឆ្នាំមកហើយ ដោយស្រ្ដីរូបនោះបានឃើញក្មេងប្រុសតាំងពីកើតមកម្ល៉េះ ហើយពួកគេទាំងពីរស្និទ្ធស្នាលជាមួយគ្នាណាស់។ លុះដល់កូនប្រុសធំឡើងក្លាយជាបុរសសង្ហា គឺចំពេលជាមួយគ្នាដែលស្រ្តីវ័យ ៤២ឆ្នាំ បានលែងលះជាមួយប្តីដោយសារបញ្ហាអាពាហ៍ពិពាហ៍។ ក្រោយមកអ្នកទាំងពីរនៅតែស្និទ្ធស្នាលដូចម្ដាយមីង និងក្មួយប្រុសដដែល មុនពេលដែលទំនាក់ទំនងអភិវឌ្ឍបន្តិចម្តងៗទៅជាស្នេហារបស់បុរសនិងស្ត្រី ហើយចុងក្រោយ អ្នកទាំងពីរក៏ចូលទៅប្រាប់ម្តាយរបស់បុរសនោះតាមការពិត (មិត្តភ័ក្តិជិតស្និទ្ធរបស់នារី) ដែលអ្នកទាំងពីរកំពុងតែរាប់អានគ្នា ហើយក៏ត្រៀមនឹងរៀបការ។ ចំណែកម្តាយរបស់បុរសរូបនេះបានសារភាពថានាងមានការតក់ស្លុតខ្លាំងណាស់ ប៉ុន្តែរីករាយទទួលយករឿងនេះ ហើយចុងក្រោយ គូស្នេហ៍មួយគូនេះ បានរៀបការប្រហែល ២ឆ្នាំមុន និងទំនាក់ទំនងមិត្តភ័ក្តិល្អបំផុត ដែលបានក្លាយជាម្តាយក្មេក – កូនប្រសារ ពួកគេនៅតែស្រឡាញ់គ្នាយ៉ាងស្អិតរមួតដូចសព្វដង៕

អត្ថបទ៖ Bee
ប្រភព៖ new.qq
- Share This Post:






