អន្តរជាតិ

អាល្លឺម៉ង់នឹងបញ្ជូនរថក្រោះបាញ់យន្ដហោះ Gepard ចំនួន ១៥គ្រឿង ទៅឱ្យអ៊ុយក្រែននៅក្នុងខែកក្កដា

BY
autoadmin
May 21, 2022

អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់កាលពីថ្ងៃសុក្របានឱ្យដឹងថា អ៊ុយក្រែននឹងទទួលបានរថក្រោះ Gepard ដែលជារថក្រោះប្រឆាំងយន្តហោះចំនួន ១៥គ្រឿង ពីប្រទេសអាល្លឺម៉ង់ក្នុងខែកក្កដា។ ទីភ្នាក់ងារព័ត៌មាន Dpa របស់ប្រទេសអាល្លឺម៉ង់បានរាយការណ៍ថា វានឹងរួមបញ្ចូលជាមួយនឹងការផ្តល់សព្វាវុធ ដែលនឹងមានការគាំទ្រការបណ្តុះបណ្តាលដោយកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ និងការផ្តល់គ្រាប់ជិត ៦០,០០០ ឈុតផងដែរ។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់ Christine Lambrecht និង​សមភាគី​អ៊ុយក្រែន​របស់​លោកស្រី Olexii Resnikov។

លោក Lambrecht បាននិយាយថា រថក្រោះ Gepard គឺជាអាវុធ «មានប្រសិទ្ធិភាព» ជាមួយនឹង «ការជំនះឧបសគ្គ… សម្រាប់ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ»។ គួរឱ្យដឹងដែរថា រថក្រោះ Gepard ក្នុងភាសាអាឡឺម៉ង់មានន័យថា ឈីតាហ្វ (cheetah) គឺជាកាំភ្លើងប្រឆាំងយន្តហោះ ឬ រថក្រោះដែលប្រដាប់ដោយកាំភ្លើងភ្លោះ មានកាណុងប្រវែង ៣៥ មីលីម៉ែត្រ ដែលអាចប្រើប្រឆាំងនឹងយន្តហោះ និងឧទ្ធម្ភាគចក្រ នៅរយៈកំពស់រហូតដល់ ៣,៥០០ ម៉ែត្រ៕

អត្ថបទ៖ លីដា
ប្រភព៖ Deutsche Welle

Share This Post: