កីឡា

ទីបំផុតក្លឹបអ្នកមានបុណ្យ Barcelona បានយល់ព្រមចុះកិច្ចសន្យាព្រមព្រៀងទិញខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប Atletico Madrid ហើយនៅក្នុងតម្លៃផ្ទេរកប់ពពក

BY
Khmernote Media
March 1, 2018

យោងតាមសារពត៌មាន TV3 របស់អេស្ប៉ាញបានចេញផ្សាយអោយដឹងថា៖ ក្លឹបអ្នកមានបុណ្យ Barcelona បានយល់ព្រមចុះកិច្ចសន្យាព្រមព្រៀងទិញខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប Atletico Madrid នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខជាមួយនឹងតម្លៃផ្ទេរកប់ពពក។

ក្លឹបអ្នកមានបុណ្យ Barcelona បានត្រៀមកញ្ចប់លុយប្រមាណជាង 100លានអឺរ៉ូ នៅក្នុងរដូវក្ដៅខាងមុខនេះសម្រាប់ការទិញផ្ដាច់កុងត្រារបស់ខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប Atletico Madrid តែម្ដង។ ពេលនេះក្លឹបអ្នកមានបុណ្យ Barcelona ជាមួយនឹងខ្សែប្រយុទ្ធ Antoine Griezmann បានឈានការចុះកិច្ចសន្យាព្រងព្រៀងហើយ រង់ចាំតែទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខបើក Barcelona នឹងធ្វើការទិញផ្ដាច់កុងត្រារបស់ Griezmann ជាមួយនឹងក្លឹប Atletico Madrid តែម្ដង។

ការមកដល់របស់ខ្សែប្រយុទ្ធ Antoine Griezman នេះទំនងនឹងធ្វើអោយខ្សែបម្រើ Denis Suarez ចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងរដូវកាលក្រោយ។ ខ្សែបម្រើ Denis Suarez នៅក្នុងរដូវកាលថ្មីនេះពុំសូវបានបង្ហាញខ្លួនអោយក្លឹបអ្នកមានបុណ្យ Barcelona ឡើយ ទោះបីជាខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះខិតខំហ្វឹកហាត់បង្ហាញទំរង់លេងល្អឡើងវិញក៏ដោយ។

បុត្រ

ប្រភព​៖ Goal

Share This Post: