ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃ៖ ហេតុតែស្រឡាញ់ប្អូនពេក ទើបបងប្រុសលួចធ្វើរឿងមួយនេះផ្អើលពេញផ្ទះតែម្តង

    BY autoadmin May 23, 2022
    ថៃ៖ ហេតុតែស្រឡាញ់ប្អូនពេក ទើបបងប្រុសលួចធ្វើរឿងមួយនេះផ្អើលពេញផ្ទះតែម្តង

    ថៃ៖ ពិតជារឿងរ៉ាវមួយដែលគួរឱ្យហួសចិត្ត ក៏ដូចជាគួរឱ្យអស់សំណើចមួយ នៅពេលដែលនៅសុខៗស្រាប់តែម្តាយរកកូនស្រីដែលទើបនឹងកើតបាន៦ថ្ងៃមិនឃើញ។ លុះក្រោយពេលដែលនាំគ្នារកចុះរកឡើង ម្តាយឳពុកដល់ថ្នាក់ហួសចិត្ត ព្រោះដោយសារកូនប្រុសច្បងបានយកប្អូនដាក់ក្នុងកាតាបបម្រុងនឹងនាំយកទៅរៀនជាមួយ ខណៈពេលដែលសាលាទើបតែបើកឱ្យចូលរៀនឡើងវិញកាលពីពេលថ្មីៗនេះ។

    ដោយនៅក្នុងរូបភាពដែលបានផុស ឃើញថា បងប្រុសបានយកប្អូនស្រីដាក់ចូលកាតាបរៀន ត្រៀមនាំប្អូនទៅសាលជាមួយ។ ប៉ុន្តែសំណាងល្អទៅវិញ ដែលអ្នកម៉ាក់បានមកឃើញទាន់ កុំអីផ្អើលផ្ទះតែម្តង៕

    អត្ថបទ៖ Bee
    ប្រភព៖ sanook

    Share This Post: