អន្តរជាតិ
អូស្ត្រាលីជួបគ្រោះទឹកជំនន់មិនទាន់ស្បើយផង ឥឡូវមកមានអគ្គីភ័យជាង១០០កន្លែងទៀត (មានវិដេអូ)
BY autoadmin
November 29, 2018
ប្រជាជនជិត១ម៉ឺននាក់ ត្រូវបានគេជម្រាបឱ្យគេចចេញភ្លាមៗខណៈមានអគ្គីភ័យខ្លាំងក្លាជាង១០០ ឆ្លងកាត់រដ្ឋឃ្វីនស៍ឡែនចំពេលមានវិបត្ដិភ្លើងឆេះព្រៃនៅទូទាំងរដ្ឋនៅក្នុងប្រទេសអូស្ត្រាលី។ ប្រជាជនរាប់ពាន់នាក់ត្រូវបានគេបញ្ជាឱ្យចាកចេញពីតំបន់ Gracemere នៅជិតទីក្រុង Rockhampton កាលពីថ្ងៃពុធ ប្រសិនបើពួកគេមិនប្រញាប់ចាកចេញទេ ពួកគេអាចនឹងស្លាប់ដោយសារអគ្គីភ័យនេះ។
រហូតមកដល់ពេលនេះមិនមានរបាយការណ៍ណាមួយបានបញ្ជាក់ពីការបាត់បង់ទ្រព្យសម្បត្តិនៅក្នុង Gracemere ទេ ប៉ុន្តែអ្នកពន្លត់អគ្គីភ័យនិយាយថា អគ្គីភ័យនេះនឹងមិនបញ្ចប់ងាយនោះទេ។ អ្នកស្រី Katarina Carroll ស្នងការអគ្គីភ័យ និងសង្គ្រោះបន្ទាន់នៃរដ្ឋ Queensland បាននិយាយថាប្រជាជនមិនគួរវិលត្រឡប់ទៅផ្ទះវិញទេ លុះត្រាតែពួកគេត្រូវបានគេប្រាប់ថាវាមានសុវត្ថិភាពវិញហើយ។




អត្ថបទ៖ លីដា
ប្រភព៖ dailymail