បែលហ្ស៊ិក ក្លាយជាប្រទេសដំបូងគេដែលតម្រូវឱ្យអ្នកឆ្លងជំងឺអុតស្វា ត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ២១ ថ្ងៃ
- BY
- autoadmin
- May 24, 2022
កាលពីពេលថ្មីៗនេះ ប្រទេសបែលហ្ស៊ិក បានធ្វើការណែនាំវិធានការថ្នាក់ជាតិដ៏តឹងរឹងជាលើកដំបូង ដោយមនុស្សម្នាក់ដែលឆ្លងជំងឺអុតស្វា តម្រូវឱ្យដាក់នៅដាច់ដោយឡែករយៈពេល ២១ ថ្ងៃបន្ទាប់ពីជិត១០០ករណីនៃជំងឺអុតស្វាត្រូវបានគេរកឃើញក្នុងប្រទេសចំនួន ១២។

កាលពីថ្ងៃទី ២៣ ខែឧសភា ទីភ្នាក់ងារសារព័ត៌មាន Daily Mail បានរាយការណ៍ថា ប្រទេសបែលហ្ស៊ិក គឺជាប្រទេសដំបូងគេ ដែលចេញវិធានការទាក់ទងនឹងជំងឺអុតស្វា (monkeypox) ដោយក្រសួងសុខាភិបាលបែលហ្ស៊ិក បានចេញវិធានការបង្ខំអ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យ និងបញ្ជាក់ថាមានផ្ទុកជំងឺអុតស្វា ពួកគេត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ២១ថ្ងៃ ឬ ៣សប្តាហ៍ដើម្បីការពារកុំឱ្យមេរោគនេះឆ្លងទៅអ្នកដទៃ។
វិធានការបែបនេះត្រូវបានដាក់ឡើង បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) រាយការណ៍ពីស្ថានភាពជំងឺរាតត្បាតរបស់មេរោគអុតស្វា (Monkeypox)។ គួរបញ្ជាក់ថា មានការបញ្ជាក់ចំនួន 92 ករណី ករណីសង្ស័យចំនួន 28 នៅក្នុងប្រទេសចំនួន 12 ចន្លោះពីថ្ងៃទី 13-21 ឧសភា ឆ្នាំ 2022 រហូតដល់ម៉ោង 13:00 (ម៉ោងក្នុងស្រុក) រួមមាន អូស្ត្រាលី បែលហ្សិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ព័រទុយហ្គាល់ អេស្ប៉ាញ ស៊ុយអែត ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕


អត្ថបទ៖ Bee
ប្រភព៖ dailymail
- Share This Post:






