កីឡា

Eriksen ស៊ុតមួយគ្រាប់ជួយឲ Spur នៅមានជីវិតបន្តនៅក្របខណ្ឌ Champions League

BY
Khmernote Media
November 29, 2018

Christian Eriksen បានរកគ្រាប់បាល់ឱ្យក្រុម Tottenham ក្នុងការប្រកួតជាមួយក្រុម Inter Milan នៅឯកីឡដ្ឋាន Wembley និងរក្សាក្តីសង្ឃឹមនៃការឈានទៅប្រកួតវគ្គជម្រុះក្របខ័ណ្ឌ Champions League។

លទ្ធផលនេះមានន័យថា Spurs ត្រូវតែយកឈ្នះ Barcelona ឬមានលទ្ធផលល្អជាងក្លឹប Inter នៅប្រកួតចុងក្រោយក្នុងក្របខណ្ឌ Champions League ដើម្បីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ។ ការប្រកួតជាមួយក្លឹប Barcelona គឺជាប្រកួតចុងក្រោយរបស់ពួកគេនៅលើទឹកដី Wembley មុនពួកគេវិលត្រលប់ទៅកាន់កីឡដ្ឋាន White Hart Lane ដែលទើបតែជួសជុលរួច។

អត្ថបទ៖ ប៊ុនហួរ

Share This Post: