ទីផ្សារងងឹតរបស់ចិន ដាក់បញ្ចាំរូបអាក្រាត ដើម្បីជាថ្នូរក្នុងការខ្ចីលុយ
ចិន៖ ប្រទេសមួយ ដែលតម្លៃនៃការរស់នៅកាន់តែខ្ពស់ ហើយឱកាសនៃការទទួលបានកាតឥណទានដល់ពលរដ្ឋមានកំរិតទាប ហើយដោយសារតែវាគឺជាឆ្នាំ២០១៨ផងនោះ កម្ចីប្រាក់កាន់តែទំនើបជាងមុនទៅទៀតដោយនារីៗគ្រាន់តែផ្ញើរូបអាក្រាតខ្លះទៅដល់ម្ចាស់ប្រាក់គឺខ្ចីលុយបានហើយ។ ប៉ុន្តែយ៉ាងណាមិញ ប្រសិនបើការសងមិនត្រូវបានធ្វើឡើងទាន់ពេលទេនោះ អ្នកចងការប្រាក់ទាំងនោះនឹងគំរាមបង្ហោះរូបភាពអាក្រាត ដែលជារបស់សម្រាប់ដាក់បញ្ចាំនោះទៅគ្រួសារ និងមិត្តភក្តិរបស់បុគ្គលនោះជាមិនខាន។
ក្នុងករណីអ្នកខ្ចីចេះតែអូសបន្លាយពេលវេលាសងប្រាក់ដើមវិញ ម្ចាស់ប្រាក់នឹងបង្ខំឱ្យពួកគេផ្ញើរូបអាក្រាត ឬវិដេអូអាសអាភាសរបស់គេបន្ថែមទៀត។ សេវាកម្មទាំងនេះត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនថាជា «ប្រាក់កម្ចីអាក្រាត» ហើយកាលពីឆ្នាំ២០១៦ រូបភាពអាក្រាតកាយសរុបចំនួន ១០GB (gigabits) ពីស្ត្រីវ័យក្មេងចំនួន ១៦១នាក់ដែលមានអត្តសញ្ញាណប័ណ្ណរូបថតរបស់ពួកគេត្រូវបានលេចធ្លាយតាមអ៊ិនធ័រណែត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានឱ្យដឹងថាភាគច្រើននៃជនរងគ្រោះមានអាយុចន្លោះពី ១៩ ទៅ ២៣ឆ្នាំហើយជាធម្មតាខ្ចីប្រាក់ពី ១ពាន់ទៅ ២ពាន់ដុល្លារ ហើយមានអ្នកផ្សេងទៀតត្រូវបានផ្តល់ជម្រើសដោយធ្វើការរួមភេទដើម្បីសងបំណុលរបស់ពួកគេ។


អត្ថបទ៖ លីដា
ប្រភព៖ vice