ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គំនិតល្អមែនទែន! សហករណ៍ក្នុងខេត្តចំនួន ២ នៃប្រទេសថៃ ប្ដូរផលិតផលកសិកម្មគ្នាទៅវិញទៅមកយកមកលក់ ជួយទាំងកសិករដាំដុះ និងជំរុញសេដ្ឋកិច្ចជាតិ

    BY autoadmin May 26, 2022
    គំនិតល្អមែនទែន! សហករណ៍ក្នុងខេត្តចំនួន ២ នៃប្រទេសថៃ ប្ដូរផលិតផលកសិកម្មគ្នាទៅវិញទៅមកយកមកលក់ ជួយទាំងកសិករដាំដុះ និងជំរុញសេដ្ឋកិច្ចជាតិ

    ថ្ងៃទី 24 ខែឧសភា ឆ្នាំ 2022 – នៅ Phimai Agricultural Cooperative Limited ស្រុក Phimai ខេត្ត នគររាជសីម៉ា លោកស្រី Panchaya Buadsantia ប្រធានសហករណ៍កសិកម្ម Phimai បានរៀបចំគម្រោងតភ្ជាប់បណ្តាញផលិតផលសហករណ៍ដែលមានឈ្មោះថា “Phimai Rice Exchange Seasonal Chanthaburi Fruits” ដើម្បីជួយជំរុញសេដ្ឋកិច្ចសង្គម ជាពិសេសគឺជួយកសិករនៅក្នុងខេត្តចាន់ថាបុរី និងខេត្ត នគររាជសីម៉ា។

    គម្រោងនេះ ត្រូវអនុវត្តដោយយកអង្ករភីម៉ៃ ទៅប្តូរយកផ្លែឈើពីខេត្តចាន់ថាបុរីតាមរដូវកាល ក្នុងនោះមានដូចជា ផ្លែមង្ឃុត និងសាវម៉ាវ ដែលជាផលិតផលរបស់សមាជិកសហករណ៍កសិកម្មដើមអម្ពិល លីមីធីត ខេត្តចាន់ថាបុរី ចំនួន ៧,៨តោន មានតម្លៃ ២៥២,០០០បាត ប្រមាណជាង ៧ពាន់ដុល្លារ ហើយបន្តចែកចាយ និងលក់ទៅឱ្យសហករណ៍ខេត្តនគររាជសីម៉ា ព្រមទាំងសមាជិកសហករណ៍ខាងភ្នាក់ងាររដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងស្រុកភីម៉ៃ ដើម្បីជួយកសិករ និងសមាជិកនៃសហករណ៍កសិកម្ម Phimai បានចែកចាយផលិតផលទៅកាន់ទីផ្សារ។

    អ្នកស្រី Panchaya មានប្រសាសន៍ថា គម្រោងនេះត្រូវបានចាត់ទុកថាជាទំនាក់ទំនងដែលមានរយៈពេលវែងរវាងផលិតផលអង្ករ និងផ្លែឈើ។ សហករណ៍កសិកម្មដើមអម្ពិល លក់អង្ករប្រមាណ ៤តោន រៀងរាល់ខែ ពីសហករណ៍កសិកម្ម ភីម៉ៃ រួមជាមួយនឹងការផ្តល់អង្ករជាង ៦០តោន ដល់សមាជិកសហករណ៍ដែលចូលរួមកិច្ចប្រជុំទូទៅជារៀងរាល់ឆ្នាំ។

    ជាមួយគ្នានេះ សហករណ៍កសិកម្មភីម៉ៃ លីមីតធីត នឹងជួយចែកចាយផ្លែឈើរបស់កសិករ និងសមាជិកសហករណ៍នៃខេត្តចាន់ថាបុរីជារៀងរាល់ឆ្នាំ ដែលជាការផ្សារភ្ជាប់រវាងសហករណ៍ទាំងពីរ ដើម្បីពង្រឹងផលិតផលរបស់ពួកគេ។ ហើយវាមានអត្ថប្រយោជន៍ដល់ការអភិវឌ្ឍន៍អាជីវកម្មសហករណ៍ ដើម្បីបង្កើនចំណងមិត្តភាពទំនាក់ទំនងរវាងគ្នានឹងគ្នាថែមទៀតផង៕

    អត្ថបទ៖ Bee

    ប្រភព៖ khaosod

    Share This Post: